• 2021-04-06 02:14:29
  • ហាងឆេងផលិតផល

មានលក់នៅខ្មែរបាន ១ខែ Galaxy Z Fold2 5G ពេលនេះធ្លាក់ថ្លៃហើយ!

  • 2021-04-06 02:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Z Fold2 5G គឺជាស្មាតហ្វូនបត់បានជំនាន់ទី ២ របស់ Samsung បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានៅដើមខែមីនាក្នុង តម្លៃ ២ ០៣៩ ដុល្លារ។

ចំណុចលេចធ្លោ មាននៅលើ Galaxy Z Fold2 ដូចជា អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED, អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X។ តាមប្រភពពីហាង សុខលី Galaxy Z Fold2 5G នេះធ្លាក់ថ្លៃនៅសល់ ១ ៧៤៩ដុល្លារ (ធ្លាក់ថ្លៃ២៩០ដុល្លារ)

ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+, ទំហំផ្ទុក 256GB ទំហំ RAM12GB, កាមេរ៉ាមុខ (Cover camera) ទំហំ 10 MP, កាមេរ៉ា Selfie (Unfolded Selfie Camera) ទំហំ 10 MP, កាមេរ៉ាក្រោយទំហំ 12 MP (Wide) ទំហំ 12 MP (Telephoto) ទំហំ 12 MP (Ultra-Wide) , ថាមពលថ្ម 4500 mAh, ពណ៌ Mystic Bronze និង Mystic Black៕

អត្ថបទ៖ ម៉េងងី

មតិយោបល់