• 2021-04-05 05:47:24
  • ព័ត៌មាន

កុំចេះតែហ៊ាន! ទិន្នន័យផ្ទាល់ខ្លួនរបស់ CEO Facebook ក៏លេចធ្លាយជាសាធារណៈ

  • 2021-04-05 05:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិហ្វេសប៊ុក ត្រូវបានលេចធ្លាយក្នុងចំណោម គណនី ៥៣៣លាននាក់ដែលត្រូវបានលេចធ្លាយជាសារធារណៈលើវេទិកាវាយប្រហារកម្រិតទាប នេះបើយោងទៅតាមសារព័ត៌មាន The Sun។

ប្រភពដដែលបានបន្ថែមថា ទិន្នន័យផ្ទាល់ខ្លួនរបស់ CEO Mark Zuckerberg ដែលបានលេចធ្លាយរួមមានឈ្មោះរបស់គាត់ ទីតាំងដែលស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើត និង Facebook user ID ផងដែរ។

លើសពីនេះ​ទៀត យោងទៅតាមអ្នកស្រាវអ៊ីនធឺណិត Dave Walker បានរំលេចឲ្យ​ដឹង​ថា ក្រៅពីទិន្នន័យរបស់បុគ្គលសំខាន់ខាងលើ ក៏នៅមានសហស្ថាបនិកបណ្ដាញសង្គមយក្សនេះ [សំដៅលើបុគ្គលិក Facebook ពីរនាក់ទៀត] គឺលោក Chris Hughes និង Dustin Moskovitz ក៏បានលេចធ្លាយទិន្នន័យជាសាធារណៈដែរ។

គួរបញ្ជាក់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ ហ្វេសប៊ុក ដែលបានលេចធ្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងព្រោះតែភាពងាយរងគ្រោះដែលបានបន្សល់ដោយក្រុមហ៊ុន Facebook ដោយបានធ្វើកំណែអាប់ឌែតប្រព័ន្ធកាលពី ឆ្នាំ២០១៩ កន្លងទៅ នេះបើយោងទៅតាម អ្នកនាំពាក្យម្នាក់របស់ភាគីហ្វេសប៊ុកបានប្រាប់ទៅកាន់ Business Insider ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់