• 2021-03-26 03:12:04
  • ព័ត៌មាន

ឆែកមើលតម្លៃឡាន Toyota លក់នៅខ្មែរ ក្រោយគិតពន្ធថ្មី ចុះសល់ប៉ុន្មានខ្លះ?

  • 2021-03-26 03:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាការពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលបានចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ ការនាំចូលរថយន្តគ្រួសារ, រថយន្តដឹកទំនិញមួយចំនួន និងរថយន្តដឹកអ្នកដំណើរប្រភេទប្រើអគ្គិសនីសុទ្ធ ដូចមានចែងក្នុងអនុក្រឹត្យខាងលើ នឹងត្រូវជាប់កាតព្វកិច្ចពន្ធអាករកែសម្រួលថ្មី ដោយគិតតាមកាលបិរច្ឆេទនៃការចុះបញ្ជីកាប្រតិវេទន៍គយ។

ជាមួយគ្នានេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលរថយន្ត សេវកម្ម និងគ្រឿងបន្លាស់ផ្តាច់មុខរបស់តូយ៉ូតាជប៉ុន បានប្រកាសនូវតម្លៃថ្មីរបស់ដែលនាំចូលចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះមានម៉ូដែលខ្លះចំណេញដល់រាប់ពាន់ដុល្លារឯណោះ។

ខាងក្រោមនេះគឺជាតម្លៃគិតពន្ធថ្មី ប្រៀបធៀបនឹងតម្លៃចាស់៖

  • Avanza តម្លៃ ២៩ ៩០០ដុល្លារ (តម្លៃចាស់ ៣១ ៩០០ដុល្លារ)
  • RUSH តម្លៃ ៣៣ ៥០០ដុល្លារ (តម្លៃចាស់ ៣៥ ៥០០ដុល្លារ)
  • RUSH TRD តម្លៃ ៣៥ ៥០០ដុល្លារ (តម្លៃចាស់ ៣៧ ៥០០ដុល្លារ)
  • Corolla តម្លៃ ៤៤ ៥០០ដុល្លារ (តម្លៃចាស់ ៤៧ ៧០០ដុល្លារ)
  • Corolla Cross តម្លៃ ៤៦ ៩០០ដុល្លារ (តម្លៃចាស់ ៤៩ ៩០០ដុល្លារ)
  • Camry តម្លៃ ៦២ ៥០០ដុល្លារ (តម្លៃចាស់ ៦៦ ៩០០ដុល្លារ)
  • Vios តម្លៃ ៣១ ៩០០ដុល្លារ (តម្លៃចាស់ ៣៣ ៥០០ដុល្លារ)

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់