• 2021-03-16 02:20:29
  • ព័ត៌មាន

មកដឹងតម្លៃ Lexus LM300h កៅអី៤ VIP លក់នៅខ្មែរ ទំនើបដូចក្នុងកាប៊ីនយន្តហោះ (វីដេអូ)

  • 2021-03-16 02:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​​ប្រភេទ​ Minivan ​ម៉ាក​ Lexus ដំបូង​គេ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ក្នុង​កម្មវិធី​ Shanghai Auto Show កាលពីឆ្នាំ២០១៩ ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ហើយ​ក៏​មាន​លក់​​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ។

​​រថយន្ត​ Lexus LM នេះ​មាន​ទ្រង់ទ្រាយ​​ស្រដៀង​នឹង​រថយន្ត​ Toyota Alphard ប៉ុន្តែ​មាន​រចនាបថ​​ស្រដៀង​នឹង​​រថយន្ត​ Lexus ​ជំនាន់​ចុង​ក្រោយ។ LM ផ្តល់ជម្រើសកៅអី​ចំនួន ៤ និង ៧ ដែលផ្តល់នូវប្រណីតភាព និងផាសុកភាពខ្ពស់បំផុត ​ប្រៀប​ដូច​ជា​កាបីន​យន្តហោះ​ប្រភេទ​ Business-Class អីចឹង។

ដោយឡែក ចំពោះរថយន្ត Lexus LM300h ប្រភេទ ៤ កៅអី កំពុងមានដាក់លក់នៅខ្មែរវិញ គឺមានតម្លៃខ្ទង់ ២៤ម៉ឺនដុល្លារ។ ម៉ូដែល LM300h នេះមានបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ៕

ចង់ដឹងថា រថយន្ត Lexus LM300h ថ្មីនេះ ទំនើប និងប្រណីតយ៉ាងណាខ្លះ សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព និងរូបភាព ៖ CKS Premium Auto

អត្ថបទ៖ សេង ឡុង

មតិយោបល់