
- 2021-03-12 07:51:36
- ព័ត៌មាន
ចូលចិត្តលេងហ្គេម និងជា Streamer ក៏ពិតមែនតែ សៀ នាង បែរជាស្រលាញ់អាជីពនេះវិញ
- 2021-03-12 07:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលចិត្តលេងហ្គេម និងជា Streamer ក៏ពិតមែនតែ សៀ នាង បែរជាស្រលាញ់អាជីពនេះវិញ
ចន្លោះមិនឃើញ
នារីស្រស់ស្អាតដែលគ្រប់គ្នាធ្លាប់បានស្គាល់នៅក្នុងបណ្ដាញសង្គម Tik Tok កន្លងមក។ នាងក៏ជាអ្នក Streamer មួយរូបកំពុងមានឈ្មោះល្បីនៅក្នុងរង្វង់អ្នកលេងកីឡាអេឡិចត្រូនិចក្នុងស្រុកខ្មែរផងដែរ។
ទោះបីមួយថ្ងៃកញ្ញា សៀ នាង ធ្វើការ Live ហ្គេម ២ទៅ ៣ម៉ោង ក៏តែ នាងនៅបន្តធ្វើការងារជាធម្មតា និងសម្ដែង ពិសេសនៅក្នុងបណ្ដាញសង្គម Tik Tok ។ សៀ នាង ចាប់ផ្ដើមមានចំណូលចិត្តនឹងការសម្ដែង ដោយក្ដីស្រមៃទៅថ្ងៃខាងមុខចង់ក្លាយជា អ្នកសម្ដែងអាជីពមួយរូប។
ជាកូនអ្នកភ្នំពេញ កើតនៅក្នុងគ្រួសារមានបងប្អូន ៥នាក់ សៀ នាង បើទោះជាខ្លួនមិនបានរៀនចប់ត្រឹមទី ១២ ក៏ពិតមែនតែ នាង បានប្រឡូកជាមួយការងារជាច្រើនមុនពេលមានឈ្មោះល្បីនៅក្នុងបណ្ដាញសង្គមដូចសព្វថ្ងៃនេះ។ សៀ នាង ថាត្បិតខ្លួនជាស្រីតែចរិកមួយរបស់ខ្លួនគឺមានចិត្តស្រលាញ់អ្វីៗដូចជាមនុស្សប្រុសដែរដូចជា ការលេងហ្គេម ឬរបស់ប្រើប្រាស់មួយចំនួន។
សៀ នាង បានប្រាប់ថា ដំបូងខ្លួនត្រឹមតែជាអ្នកលេងហ្គេមកម្សាន្តសប្បាយធម្មតាប៉ុណ្ណេះ តែសង្កេតឃើញថាបច្ចុប្បន្ន ការលេងហ្គេមឬកីឡាអេឡិចត្រូនិក នេះកំពុងមានភាពពេញនិយម កញ្ញា បានចាប់ផ្ដើមចាប់អាជីពជា Streamer នៅដើមឆ្នាំ ២០១៩ និងមានអ្នកគាំទ្រកាន់តែច្រើនឡើងៗ។ ក្រៅពីជា Streamer សៀ នាង ក៏មានទេពកោសល្យច្រើនក្រៅពីការលេង ហ្គេម ដូចជា ធ្វើជាពិធីការនី សម្ដែង និងអ្នកអធិប្បាយហ្គេមផងដែរ។
Streamer ដែលមានសម្ជស្សស្រស់ស្អាតនិងមានទេពកោសល្យរូបនេះ ក៏បានបន្ថែមទៀតថា នឹងចាប់ផ្ដើមប្រឡូកចូលក្នុងការងារជាអ្នកសម្ដែង ធ្វើជាពិធីការនីព្រោះនេះជាចំណង់ចំណូលចិត្ត និងជាក្ដីស្រមៃរបស់ខ្លួន។ សៀ នាង ក៏សង្ឃឹមថានិងមានអ្នកគាំទ្រខ្លួននៅតែស្រលាញ់ ចូលចិត្ត ដែលនេះហើយគឺជាកម្លាំងចិត្តសម្រាប់ឲ្យកញ្ញាអាចបន្តចាប់យកក្ដីស្រមៃរបស់ខ្លួន៕