• 2021-03-12 01:57:39
  • ផលិតផលថ្មី

Razer បញ្ចេញវ៉ែនតាវៃឆ្លាត Anzu ផ្ទុកសមត្ថភាព និងមុខងារពិសេសៗមិនធម្មតា

  • 2021-03-12 01:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Razer ដែលមានទីផ្សារធំផ្នែកឡេបថបហ្គេម បានបញ្ចេញវ៉ែនតាវៃឆ្លាត Razer Anzu មានមុខងារពិសេសអាចស្ដាប់តន្ត្រីបាន និងអាចការពារពន្លឺខៀវដែលជះចេញពីកុំព្យូទ័រ ឬស្មាតហ្វូន ៣៥% ហើយ​ថែម​ទាំង​​ការពារកាំរស្មី UVA/UVB បានដល់ទៅ ៩៩%។

ក្រៅពីស្ដាប់តន្រី្តបាន វាក៏អាចទទួលការ​ហៅទូរសព្ទចេញចូលបានថែមទៀតផង ត្បិតវាមានរន្ធម៉ៃក្រូហ្វូនភ្ជាប់មកជាមួយផងដែរ។ លើសពីនេះ វាក៏ប្រើការប៉ះបញ្ជារ ចំពោះការកំណត់ ឬចូលទៅកាន់មុខងារផ្សេងៗយ៉ាងទំនើបផងដែរ។

លក្ខណៈពិសេសផ្សេងទៀតរបស់ Razer Anzu គឺមានកម្រិតស្ដង់ដារការពារទឹកនិងធូលី IPX4 និងមានថាមពលថ្មអាចប្រើបាន ៥ម៉ោង ហើយបើ standby ទុកចោលគឺអាចបានពីរសប្ដាហ៍ឯណោះ។

Razer Anzu មានពីរប្រភេទសម្រាប់ឱ្យជ្រើសរើស គឺប្រភេទកញ្ចក់រាងជ្រុង និងកញ្ចក់រាងមូល ដោយតម្លៃលក់របស់វាប្រមាណជា ២០០ដុល្លារ សម្រាប់ទីផ្សារស្រុកក្រៅ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់