• 2021-03-11 07:26:30
  • ព័ត៌មាន

Apple ចាយលុយ ១ពាន់លានដុល្លារ ដើរចេញពី 5G របស់ Qualcomm

  • 2021-03-11 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ត្រៀមចាយលុយ ១ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីរបស់ពួកគេ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង ក្នុងមហិច្ឆិតាផលិតបន្ទះឈីប និងម៉ូឌឹម 5G។ នេះបើយោងទៅតាម សេចក្តីប្រកាសព័ត៌មានផ្លូវការពីការិយាល័យកណ្ដាល Cupertino របស់ Apple។

ការប្ដេជ្ញាចិត្តនេះហាក់បញ្ជាក់យ៉ាងច្បាស់ថា Apple កំពុងត្រៀមដើម្បីដើរ​ចេញពីម៉ូឌឹម 5G របស់ Qualcomm ដែលពួកគេធ្លាប់សហការគ្នាប្រើវាកន្លងមកយក​មក​ដាក់​ក្នុង​ផលិតផល Apple ទ្រទ្រង់សេវា 5G បាន។ កាន់តែច្បាស់បន្ថែមទៀត ពីគម្រោងផលិតម៉ូឌឹម 5G ទៀតនោះ នៅឆ្នាំ២០១៩ Apple ក៏បានទិញយកអាជីវកម្មម៉ូឌឹម 5G របស់ស្មាតហ្វូនពីក្រុមហ៊ុន intel ថែមទៀត​ផង​។

គួរដឹងថា ទីក្រុងមុយនិច នៅប្រទេសអាល្លឺម៉ង នៅតែបន្តក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ Apple នៅប៉ែកអឺរ៉ុប ដោយមានវិស្វករជំនាញ ១៥០០នាក់ ដោយបម្រើការស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីផ្នែកបច្ចេកវិទ្យាឥតខ្សែ រហូតដល់ប្រព័ន្ធកម្មវិធីសំខាន់ៗដទៃទៀត៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់