• 2021-03-11 04:16:28
  • ព័ត៌មាន

ប្រទេស​ទាំង​នេះអាច​ជួល​បានតាម App សម្រាប់អ្នក​ចង់រកសង្សារកុំឲ្យ​ឯការ​

  • 2021-03-11 04:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មិនទាន់មានសង្សារ​មែន​ទេ? កុំបារម្ភ កម្មវិធី​ទាំង​នេះ​អាច​ជួយ​បាន។ ជា​ការពិត នៅ​បណ្តា​ប្រទេស​នានា ដោយ​សារ​ការ​ប្រកួត​ប្រជែងស្នាដៃ​ខ្លាំង​ពេក ធ្វើឲ្យយុវវ័យ​មិន​សូវ​រវល់​នឹង​រឿង​ស្នេហា​នោះ​ទេ ស្រប​ពេល​ដែល​ទំនើប​ភាព​នៃ​ការ​ប្រើប្រាស់ App កើន​ឡើងធ្វើឲ្យការបង្កើត​​ Apps ក៏កើន​ឡើង​ដែរ។​ ជាក់​ស្ដែង​ដូច​ជា កម្មវិធី​ស្វែង​រក​ដៃ​គូ​ស្នេហា ឬ​នារី-បុរស​កំដរ ក្នុង​ថ្ងៃ​បុណ្យ​ធំៗ​ជាដើម ដែល​បាន​ក្លាយ​ជា​ទី​ពេញ​និយម​។ ខាងក្រោម​នេះ ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មាន​កម្មវិធី​ជួល​សង្សារ​តាម App៖

#ថៃ

​និយាយ​ដល់​រឿង​រក​សង្សារ​ក្លែង​ក្លាយ​ ឬ​ជួល​សង្សារ​តាម​អនឡាញ ឥឡូវ​នេះ​នៅ​ប្រទេស​ថៃ ​ក្លាយ​ជា​មុខរបរ​មួយ​ពេញ​និយម​ទៅ​ហើយ ដែល​​មាន​ទាំង​វិបសាយ និង App ជាង ១០ ធំៗ​ដូច​ជា៖ Thaicupid, Thaifriendly, AsianDating , Thailovelines , Mizz Thai , Smooci ឬ ThaiJoop ជាដើម។ តម្លៃ​ជួល​មិត្ត​ប្រុស ឬ​មិត្ត​ស្រី ចាប់ពី ៣៩ ដុល្លារ​ឡើង​ទៅ​ក្នុងមួយ​ខែ។ ​សម្រាប់ App(ThaiJoop ឬ YouEx) ​មាន​គិត​ជា​ម៉ោង ដោយ​រាប់​បញ្ចូល​សេវាកម្ម​ដូចជា ដើរលេង ញ៉ាំ​អាហារ​ជាមួយ​គ្នា និយាយ​គ្នា​លេង ឬ​លេងហ្គេម​ជាដើម។

#​ចិន

នៅ​ប្រទេស​ចិន មាន​App ជួលសង្សារ​ជា​ច្រើន ប៉ុន្តែ​កម្មវិធី​ពេញ​និយម​ជាង​គេ​ឈ្មោះថា Hire Me Plz អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​និយាយ​ត្រូវ​រូវ​គ្នា ដើម្បី​ជួល​សង្សារ​ក្លែងក្លាយ​ដោយ​គិត​លុយ តាម​ម៉ោង​។

លោក Cao Tiantian ស្ថាបនិក App បាន​និយាយ​ថា ​បង្កើត​ឡើង​សម្រាប់​ជួយយុវវ័យដែលអត់គូ ហើយ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឬ​នៅ​ពេល​ដែល​អ្នក​អត់​គូ​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ផ្លូវ​ចិត្ត​ពី​គ្រួសារ ឬ​ការងារ ។ តម្លៃ​ជួល​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​នៅក្នុង App ចាប់ពី ១ យ័ន្ត ឬ ០.១៦ ដុល្លារ ដល់ ៣១៥ ដុល្លារក្នុងមួយម៉ោង ដែល​រាប់​បញ្ចូល​សេវាកម្ម​ដូចជា ដើរលេង ញ៉ាំ​អាហារ​ជាមួយ​គ្នា និយាយ​គ្នា​លេង ឬ​លេងហ្គេម​ជាដើម។

#​ឥណ្ឌា

រូបតំណាង

​នៅ​ប្រទេស​ឥណ្ឌា ត្បិត​តែ​មិន​ទាន់​ឃើញ​មាន​ជា App ប៉ុន្តែ​មាន​វិបសាយ​មួយ​សម្រាប់​ជួល​សង្សារ​ដូច​កម្មវិធី​ខាង​លើ​ដែរ។ ​តម្លៃ​ជួល​មិត្ត​ប្រុស ឬ​ស្រី​ក្នុង​វិបសាយ​គឺ ៦,៥ ​ដុល្លារ​ក្នុង​មួយ​ម៉ោង គិត​ទាំង​ការ​ដើរ​លេង ញុំអី​ជាដើម។

#តៃវ៉ាន់

​ការ​រក​សង្សារ​ក្លែង​ក្លាយ​នៅ​កោះ​តៃវ៉ាន់ ក៏​ពេញ​និយម​ខ្លាំង​ដែរ ពោល​គឺ មាន Apps ជាង ១០ ដែល​កំពុង​ដំណើរការ។ Apps ទាំង​នោះ​មាន​ដូច​ជា៖

Paktor, Tinder, SKOUT, OkCupid, iPair, Wootalk, weTouch។ Tinder ជា​កម្មវិធី​ល្បី​ជាង​គេ មាន​អ្នក​ផ្តល់​ពិន្ទុ ៥/៥។ ចំពោះ​តម្លៃ​នៃ​ការ​ជួល​គឺ​គិត​ជា​ម៉ោង ដែល​មាន​ទាំង​ដើរលេង ញ៉ាំ​អាហារ​ជាមួយ​គ្នា និយាយ​គ្នា​លេង ឬ​លេងហ្គេម​ជាដើម។

#​កូរ៉េខាងត្បូង

ក្នុង​ប្រទេស​សំបូរ​ប្រភព​ដើម​តារា K-Pop នេះ​ក៏​មាន​កម្មវិធី​ជួល​សង្សារ​ផង​ដែរ តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ។ កម្មវិធី​ខ្លះ​បាន​បាត់​មុខ​ទៅ​ហើយ តែ​កម្មវិធី​ខ្លះ​នៅ​កំពុង​ដំណើរការ​ធម្មតា ដែល​អ្នក​អាច​ជួល​សង្សារ​ត្រឹម​មួយ​ថ្ងៃ ឬ​២ថ្ងៃ​បាន​យ៉ាង​ស្រួល​ដោយ​គិត​លុយ​ជា​ម៉ោង។

#ជប៉ុន

រូបតំណាង

​ប្រទេស​ជឿនលឿន​មួយ​នេះ សំបូរ​អ្នក​គ្មាន​គូ ច្រើន​គួរសម​ដែរ ដោយ​កត្តា​ជា​ច្រើន​ដូច​ជា ​រវល់​នឹង​ការងារ​ខ្លាំង​ពេក ខំរៀន ខំ​ស្រាវជ្រាវ​ខ្លាំង​ពេកជាដើម។ អីចឹង​ហើយ ទើប​ឃើញ​មាន​កម្មវិធី​ជួល​សង្សារ ​ក្នុង​ថ្ងៃ​បុណ្យ​ធំៗ​នានា មាន​ការ​ពេញ​និយម​ខ្លាំង។ អ្នក​អាច​ជួល​សង្សារ​ដើរលេង ញ៉ាំ​អាហារ​ជាមួយ​គ្នា និយាយ​គ្នា​លេង ឬ​លេងហ្គេម​ជាដើម ដោយ​គិត​ប្រាក់​ជា​ម៉ោង។

បើ​អ្នក​ស្គាល់​កម្មវិធី​បែប​នេះ​ នៅ​ប្រទេស​ដទៃ​ទៀត​អាច​ចែក​រំលែក​បាន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រក្សា

មតិយោបល់