• 2021-03-08 01:00:00
  • ព័ត៌មាន

​ទូរសព្ទ​លំដាប់​ថវិកា​តម្លៃ​ធូរៗ​ថ្លៃ​មាន​ 5G ​របស់ Samsung ​មាន​លក់​នៅ​ស្រុក​ខ្មែរ​

  • 2021-03-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទូរសព្ទ​ស៊េរី​ A ​ដែល​អ្នក​ទាំង​អស់​គ្នា​ចំណាំ​ហៅ​ថា "ទូរសព្ទ​លំដាប់​ថវិកា" របស់​ក្រុមហ៊ុន Samsung បាន​នឹង​កំពុង​ចរាចរ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​គ្រប់​បណ្ដា​ហាង​នានា។ ​ម៉ូឌែល Galaxy A32 ​កំពុង​ដាក់​លក់​ក្នុង​តម្លៃ ២៩៩ ដុល្លារ​និង​ម៉ូឌែល​ Galaxy A32 សេវា 5G ​ក៏​កំពុង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹម​តែ ៣០៩ ដុល្លារ​ប៉ុណ្ណោះ។

ពិសេស​លើស​ហ្នឹង​ទៀត​នោះ​គឺ វា​បាន​បំពាក់​នូវ​មុខងារ​ដូច​ជា​៖ ​បច្ចេកវិទ្យាទំនើប​ម៉ាកប់ ម៉ាអែម ម៉ាពេញចិត្ត​តែម្ដង បាទ!​។

​ដូចដឹងស្រាប់ហើយថា​បច្ចុប្បន្ននេះ​ស្មាតហ្វូន​បំពាក់ 5G មានតម្លៃខ្ពស់ៗណាស់ បើធៀបនឹងក្រុមហ៊ុនផលិតផល​ទូរសព្ទ​ក្នុង​ទីផ្សារ​កម្ពុជា មានខ្លះ​តម្លៃ​ជាង 400$ ​ឯខ្លះទៀត 500$ ជាង។ បើនិយាយពីស៊េរី Flagship វិញមានខ្លះតម្លៃខ្ពស់​ជាង​នេះ​ ២ ឬ ៣ដង​ឯណោះ។ ពេលនេះ​អ្នក​ប្រើ​ស្មាតហ្វូន Samsung ​ត្រូវ​ប៉ាន់​ហើយ។

​Galaxy A32 និង Galaxy A32 សេវា 5G ដែលដាក់លក់ផ្លូវការពេលនេះគឺមានតម្លៃសមរម្យជាងគេក្នុងទីផ្សារនៃស្មាតហ្វូនបំពាក់សេវា 5G ទាំងអស់ក្នុងប្រទេសកម្ពុជា និយាយឱ្យស្រួលយល់ទៅគឺមានលក្ខណៈនិងគុណភាពល្អជាងគេផងដែរ ដូចជា៖ អេក្រង់ Super AMOLED, ថាមពលថ្មធំ 5,000 mAh, និងកាមេរ៉ាថតច្បាស់ម៉ាពេញចិត្តផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិ(Specs), មុខងារពិសេស, និងបច្ចេកវិទ្យាស្មាតហ្វូនចុងក្រោយ៖

សម្រាប់ម៉ូឌែល Galaxy A32 5G ៖ អេក្រង់៖ 6.5”, HD+ TFT, Infinity-V Display, កាមេរ៉ាមុខ៖ 13 MP, កាមេរ៉ា​ក្រោយ​ទំហំ៖ 48 MP + 8 MP + 5 MP + 2 M, អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB), ល្បឿនដំណើរការ៖ MTK D720, ប្រព័ន្ធដំណើរការ៖ 5G, មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃចំហៀងទូរស័ព្ទដោះសោរ, ថាមពលថ្ម 5,000 mAh ជាមួយមុខងារសាកថ្មលឿនកម្លាំងដល់ទៅ 15W, មានពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយ។

សម្រាប់ម៉ូឌែល Galaxy A32៖ អេក្រង់៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display,កាមេរ៉ាមុខ៖ 20 MP, កាមេរ៉ាក្រោយ៖ 64 MP + 8 MP + 5 MP + 5 MP, អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB), ល្បឿនដំណើរការ៖ Helio G80, មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃលើអេក្រង់ដោះសោ, ថាមពលថ្ម៖ 5,000mAh ជាមួយមុខងារសាកថ្មលឿនកម្លាំងដល់ទៅ 15W, និងមានពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយដូចគ្នា។

គិតទៅបើ​អ្នក​ចង់បាន​ទូរសព្ទ​អេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតស្អាត ថ្មធំកាន់បានយូរ សេវាដើរលឿន ម៉ាស៊ីនខ្លាំង និងមានតម្លៃសមរម្យ គឺថា Samsung អាចធ្វើបាន និងផ្តល់ជូនម៉ាពេញចិត្តម៉ង។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232 ។

អត្ថបទ៖ រក្សា

មតិយោបល់