• 2021-03-03 02:00:00
  • ផលិតផលថ្មី

ស្មាតហ្វូនទី១លើលោក ពាសដោយសារធាតុកាបោនពេញតួខ្លួន

  • 2021-03-03 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carbon 1 MK II ជាស្មាតហ្វូនទី១លើលោក ដែលបានបំពាក់សារធាតុកាបោនស្រោបលើតួខ្លួន ហើយវាក៏ជាហេតុធ្វើឱ្យស្មាតហ្វូននេះមានទម្ងន់ស្រាល ទម្ងន់ត្រឹមតែ ១២៥ក្រាម និងកម្រាស់ ៦,៣មម តែប៉ុណ្ណោះ។

ស្មាតហ្វូនកាបោននេះប្រើអេក្រង់ប្រភេទ AMOLED ទំហំ ៦អ៊ិញ មាន resolution 1080 x 2160។ វាដំណើរការដោយ Android 10 បំពាក់បន្ទះឈីប Helio P90 មាន RAM 8GB ជាមួយទំហំផ្ទុក 256GB និងមានថាមពលថ្ម ៣០០០mAh ផងដែរ។

Carbon 1 MK II មានបំពាក់កាមេរ៉ាក្រោយចំនួនពីរគ្រាប់ ទំហំ 16MP ដូចគ្នា ចំណែកកាមេរ៉ាមុខវិញមានទំហំ 20MP។ ស្មាតហ្វូននេះនឹងបញ្ចេញលើទីផ្សារប្រហែលពីរទៅបីសប្ដាហ៍ទៀតក្នុង ប្រទេសអាល្លឺម៉ង ជាមួយតម្លៃប្រមាណ ៩៦២ដុល្លារ។

គួរដឹងថាកាបោន ជាសារធាតុមានទម្ងន់ស្រាល ធន់នឹងការកកិតខ្លាំង ប៉ុន្ដែវាជាឧបសគ្គមួយសម្រាប់ស្មាតហ្វូន ព្រោះវារាំងខ្ទប់មិនឱ្យរលកសេវាចូលបាន។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកអភិវឌ្ឍ The Carbon Mobile របស់ប្រទេសអាល្លឺម៉ង បានប្រើពេលអស់ ៤ឆ្នាំ ដើម្បីបញ្ចេញបច្ចេកវិទ្យា HyRECM technology ដោយរួមបញ្ចូលគ្នាជាមួយសារធាតុកាបោនកម្រិតខ្ពស់ អាចឱ្យរលកសេវាឆ្លងកាត់បានយ៉ាងប្រសើរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់