• 2021-03-01 07:10:00
  • ព័ត៌មាន

កុំឱ្យចាញ់Samsung! ក្រុមហ៊ុន Apple នឹងតម្លើងទំហំផ្ទុក iPhone 13 លើសមុនគុណនឹង២

  • 2021-03-01 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 ដែលជាអាវុធធំរបស់ Apple ត្រៀមចូលសមរភូមិស្មាតហ្វូននាពេលខាងមុខនេះ បានឱ្យដឹងថា នឹងមានទំហំផ្ទុកហក់ដល់ទៅ 1TB នេះបើយោងទៅតាមអ្នកវិភាគជំនាញ នៅឯស្ថាប័នវិនិយោគ Wedbush។

បន្ថែមពីនេះ យោងតាមប្រភព Front Page Tech ដែលជាប្រភពមួយតែងតែបញ្ចេញព័ត៌មានបែកធ្លាយចំៗអំពី Apple បានអះអាងកាលខែមករាកន្លងទៅថាត្រកូល iPhone 13 នឹងមានជម្រើសទំហំផ្ទុកដល់ទៅ 1TB ផងដែរ។

Galaxy S10

គួរបញ្ជាក់ថា ទំហំផ្ទុក 1TB លើស្មាតហ្វូន មិនមែនជារឿងថ្មីពេកនោះទេសម្រាប់ក្រុមហ៊ុនស្មាតហ្វូនប្រកួតប្រជែងនឹង Apple ដោយយើងឃើញមាន Samsung ធ្លាប់បំពាក់ទំហំផ្ទុក 1TB លើ Galaxy S10 តាំងពី ២ឆ្នាំ មុនមកម៉្លេះ។ យ៉ាងណាមិញគួរដឹងថាត្រកូល iPhone 12 បានប្រកាសចេញកាលពីឆ្នាំមុន មានទំហំផ្ទុកធំបំផុតត្រឹមតែ 512GB តែប៉ុណ្ណោះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់