• 2021-03-01 07:04:34
  • ព័ត៌មាន

iPhone mini អាចនឹងបាត់ខ្លួននៅ ឆ្នាំ២០២១?

  • 2021-03-01 07:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ iPhone 12 mini មានរបាយការណ៍លក់ធ្លាក់ចុះ និងបន្ថយការផលិតជាបន្តបន្ទាប់កន្លងមក ធ្វើឱ្យស្មាតហ្វូនដែលខ្វះការគាំទ្រមួយនេះ មានការចោទសួរជាច្រើនថា តើអនាគត iPhone 13 mini ដែលជាប្អូនបន្ទាប់របស់វា នឹងបង្ហាញវត្តមានលើទីផ្សារដែរឬអត់ នៅក្នុង ឆ្នាំ២០២១?

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាចំនួនលក់ធ្លាក់ចុះ និងមានការបន្ថយការលក់ក៏ពិតមែន ប៉ុន្ដែទិន្នន័យទាំងនោះ មិនបានបញ្ជាក់ថា មិនមានមនុស្សគាំទ្រនោះទេ គ្រាន់តែអ្នកគាំទ្រមានតិចប៉ុណ្ណោះ ដូចនេះ Apple អាចមិនបន្សាបមហិច្ឆតាផលិតស្មាតហ្វូនអេក្រង់តូច ៥,៤អ៊ិញ របស់ពួកគេនោះឡើយ។

បន្ថែមពីខាងលើ បើតាមរបាយការណ៍ជាច្រើនកន្លងមក បានអះអាងថា Apple នឹងបញ្ចេញ iPhone 13 series ដល់ទៅ ៤គ្រឿង ដោយក្នុងនោះ ក៏មាន iPhone 13 mini មួយផងដែរ។ យ៉ាងណាក៏ដោយ បើយោងទៅតាម Jon Prosser អ្នកប្រកាសដំណឹងលេចធ្លាយដ៏ល្បីពីផលិតផល Apple កន្លងមក មានការអះអាងថា iPhone 13‌ mini នៅតែជាតម្រូវការទីផ្សារ និងត្រៀមបង្ហាញវត្តមាននៅ ចុងឆ្នាំ ២០២១ ខាងមុខនេះថែមទៀតផង៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់