• 2021-02-22 09:38:49
  • ព័ត៌មាន

Elon Musk ប្រើតែ១ក្បាច់ ចំណេញលុយលើស ការលក់ឡាន Tesla ពេញ១ឆ្នាំមុន

  • 2021-02-22 09:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla បានចំណេញទឹកប្រាក់ពីការវិនិយោគ Bitcoin កាលពីចុងខែមករាកន្លងទៅ ដោយផលចំណេញនោះគឺលើសពីចំណូលសរុបនៃការលក់រថយន្ត Tesla កាលពីឆ្នាំ២០២០ ដល់ទៅ ៣០% ឯណោះ។ នេះបើយើងទៅតាមរបាយការណ៍ពីសារព័ត៌មាន The Times of London។

គួរបញ្ជាក់ថា កាលពីចុងខែមករាកន្លងទៅ Tesla ដែលមាន Elon Musk ជាស្ថាបនិក និងជានាយកប្រតិបត្តិ បានទិញរូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណជា ១,៥ពាន់លានដុល្លារ ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុននាពេលអនាគត។ ចំនួនទិញដ៏សន្ធឹកសន្ធាប់នេះ ធ្វើឱ្យ Bitcoin ឡើងថ្លៃយ៉ាងគំហុក ដោយគិតត្រឹម ថ្ងៃសុក្រ កាលពីសប្ដាហ៍មុន Bitcoin មានតម្លៃដល់ទៅ ៥៥០០០ដុល្លារ ដែលជាតម្លៃខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រតម្លៃរបស់រូបិយបណ្ណអាឡិចត្រូនិចនេះ។

តម្លៃកើតឡើងដ៏ខ្ពស់របស់ Bitcoin អាឱ្យគេព្យាករណ៍ដឹងថា Tesla អាចកើបផលចំណេញបានប្រមាណ ៩៣០លានដុល្លារ ដោយផលចំណេញនេះ គឺលើស ៣០% នៃចំណូលសរុបរបស់ Tesla កាលពី២០២០ មានត្រឹមតែ ៧២១លានដុល្លារ តែប៉ុណ្ណោះ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់