- 2021-02-18 08:59:45
- ហាងឆេងផលិតផល
មានលក់ហើយ! ល្មមគិតគូរទិញប្រើទេ Galaxy S21 Ultra មួយទឹកតម្លៃនេះ
- 2021-02-18 08:59:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលក់ហើយ! ល្មមគិតគូរទិញប្រើទេ Galaxy S21 Ultra មួយទឹកតម្លៃនេះ
ចន្លោះមិនឃើញ
Galaxy S21 និង S21+ ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Samsung ដែលមានសម្ថតភាពអាចថតវីដេអូ Super Slow-Motion ក្នុងកម្រិត 960fps ដោយពឹងផ្អែកលើ Hardware ផ្ទាល់ ខណៈដែល Galaxy S21 Ultra ពឹងផ្អែកលើ Software ដើម្បីផលិតវីដេអូប្រភេទនេះ។
Galaxy S21 Series 5G ស្មាតហ្វូនជំនាន់ចុងក្រោយនេះកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា និងមានការតាមដានតម្លៃពីហ្វេនៗជាច្រើនរង់ទិញ។ តែបើហ្វេនមិនទាន់សម្រេចចិត្តទិញម៉ូដែលថ្មីបាន ថ្ងៃនេះ Sabayនឹងបង្ហាញតម្លៃមួយទឹកក្ដីៗកមពុងមានលក់នៅហាង សុខលី សម្រាប់ម៉ូដែល Galaxy S21+ ទំហំ 256GB មានលក់ក្នុងតម្លៃប្រមាណជា ៩៥០ដុល្លារ និងGalaxy S21 Ultra ទំហំ 512GB មានលក់ក្នុងតម្លៃប្រមាណជា ១ ២៥០ដុល្លារ។
Samsung Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន។ សម្រាប់ម់ូដែលថ្មី Galaxy S21Ultra តម្លៃ ១ ២៩៩ដុល្លារ សម្រាប់ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ និងម់ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ។