• 2021-02-11 02:21:57
  • ព័ត៌មាន

ទឹកលុយរបស់មហាសេដ្ឋីទី១លើលោក អាចទិញរបស់ទាំងនេះបានគរដូចភ្នំ

  • 2021-02-11 02:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅ លោក Jeff Bezos បានប្រកាសនឹងលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ Amazon ដោយចង់ផ្ដោតលើកកិច្ចការផ្សេងៗដូចជា មូលនិធិ Day 1 Fund, មូលនិធិ Bezos Earth Fund, ក្រុមហ៊ុនយានអាវកាស Blue Origin, សារព័ត៌មាន The Washington Post និងកិច្ចការដទៃទៀត។

ហៀបនឹងចុះចេញពីតំណែង CEO របស់ Amazon នៅចុងឆ្នាំនេះ ធ្វើឱ្យមហាជនជាច្រើនចោទជាសំនួរថា តើគាត់នឹងយកលុយទាំងអស់ដែលមាននោះទៅធ្វើអី្វ? គួរដឹងថា Jeff Bezos មានទឹកប្រាក់សរុបប្រមាណ ១៩៣,២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ដោយយោងទៅតាមគេហទំព័រ Forbes។

បើតាមគេហទំព័រ The Verge ទំហំទឹកលុយរាប់ពាន់លានដុល្លារ របស់ Jeff Bezos គឺអាចទិញរបស់ជាច្រើនដល់ថ្នាក់គរដូចភ្នំ ដូចជា៖

អាចទិញលលាដ៍ក្បាលពេជ្រតម្លៃ ១០០លានដុល្លារ បានចំនួន ១៩៣២ក្បាល

អាចទិញរថយន្តទំនើប Bugatti Chirons តម្លៃ៣លានដុល្លារ បានចំនួន ៦៤៤០០គ្រឿង

អាចសាងសង់តេឡេស្កុបអាវកាសរបស់ Nasa តម្លៃ ១០ពាន់លានដុល្លារ បាន ១៩គ្រឿង

អាចទិញកម្មវិធីផលិតយន្តហោះចម្បាំង F-35 អាមេរិច តម្លៃ ១,៥ Trillion បានចំនួន ២០%

អាចទិញក្រុមហ៊ុន Tesla តម្លៃ ៨១៨ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៨ កុម្ភៈ) បាន ២៣%

អាចបំបាត់ភាពស្រេកឃ្លាននៅសហរដ្ឋអាមេរិច ប្រើខ្ទង់ចំណាយ ២៥ពាន់លានដុល្លារ បាន ៧ដង

អាចទិញវ៉ាក់សាំងកូវីដ១៩ Pfizer បាន ៩,៦ពាន់លានដូស ដោយចំណាយ ២ពាន់លានដុល្លារ សម្រាប់វ៉ាក់សាំង ១០០លានដូស

ប្រភព៖ The Verge ប្រែ​សម្រួល៖ កុសល

មតិយោបល់