• 2021-02-11 00:53:26
  • ព័ត៌មាន

ឆ្លាតណាស់! Tesla ចង់ផលិតឡានតម្លៃ ២៥០០០ដុល្លារនៅចិន ហើយដាក់លក់ទូទាំងពិភពលោក

  • 2021-02-11 00:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងផលិតរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លាររបស់ខ្លួន នៅក្នុងប្រទេសចិន ហើយនឹងដាក់លក់នៅទូទាំងពិភពលោកតែម្តង។

គួររំលឹកឲ្យដឹងថា លោក Elon Musk ដែលជាមេក្រុមហ៊ុន Tesla បានបញ្ជាក់ពីគម្រោងផលិតរថយន្តអគ្គិសនីតម្លៃថោកបំផុតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ហើយនៅពេលនោះអះអាងថា វានឹងត្រូវផលិតនៅឆ្នាំ២០២៤ ឬ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ជាច្រើនចេញពីប្រទេសចិនក្នុងខែមករា បានបង្ហើបថា វាអាចនឹងឃើញពន្លឺថ្លៃលឿនបំផុត នៅឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក Tom Zhu ប្រធានក្រុមហ៊ុន Tesla China ក៏បានបញ្ជាក់ពីគម្រោងមួយនេះដែរ ហើយក៏កំពុងពិភាក្សាអំពីការសាងសង់កំពុងតែធ្វើឡើង នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដំបូងរបស់ Tesla ក្នុងប្រទេសចិនផងដែរ។

រូបតំណាង

ដោយសារតែគម្រោងខាងលើស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដូច្នេះព័ត៌មានលម្អិតអំពីវានៅមានកម្រិត។ យ៉ាងណាក៏ដោយ គេសន្មត់ថាវានឹងប្រើប្រាស់គ្រោងឆ្អឹងដូចទៅនឹង Model 3 ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់អាគុយថ្មី "4680 battery cells” របស់ Tesla ផងដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់