- 2021-02-09 03:58:45
- ព័ត៌មាន
មកដឹងតម្លៃកំពូលឡានប្រណីត Mercedes-Benz S-Class ២០២១ កំពុងដាក់លក់នៅខ្មែរ
- 2021-02-09 03:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃកំពូលឡានប្រណីត Mercedes-Benz S-Class ២០២១ កំពុងដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
កាលពីដើមខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្តកំពូលប្រណីតរបស់ខ្លួន គឺ S-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារបរទេស ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុងផងដែរ។
រថយន្ត Mercedes S-Class ឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ១០៩ ៨០០ដុល្លារ។ បើប្រៀបធៀបទៅនឹងស៊េរីឆ្នាំ២០២០ វាថ្លៃជាងដល់ទៅ ១៥ ៥៥០ដុល្លារឯណោះ។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ជាង ៣០ម៉ឺនដុល្លារ ដែលជាម៉ូដែល S500 4Matic។
រថយន្ត Mercedes S-Class S500 4Matic ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ៤២៩សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប្រើប៉ុងពីរ។
ការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់ខ្លាំងលើរថយន្ត S-Class ឆ្នាំ២០២១ គឺការផ្លាស់ប្តូរចង្កៀងមុខ និងចង្កៀងក្រោយ ក៏ដូចជាប៉ាណាមុខ ព្រមទាំងដៃទ្វារ Pop-up យ៉ាងឡូយទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ គឺការបំពាក់ប្រព័ន្ធ MBUX Infotainment ជំនាន់ថ្មី លើអេក្រង់បញ្ឈរទំហំ ១២,៨អ៊ីញ ប្រភេទ OLED Touchscreen ជាមួយមុខងារ Haptic Feedback ព្រមទាំងអាចបញ្ជាដោយសំឡេងគ្រប់អ្នកដំណើរផងដែរ។
រថយន្តនេះក៏មានបំពាក់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត៣ ព្រមទាំង Option ប្រព័ន្ធបូម E-Active Body Control Suspension ផងដែរ៕
រូបភាព ៖ 669 Auto