• 2021-02-09 03:32:13
  • ព័ត៌មាន

ច្នៃ​ប្រឌិត​ខ្ពស់​ខ្លាំង! ​បុរស​ចិន​ម្នាក់​បង្កើត​ឈុត​ Iron man ​អាច​ហោះ​បាន (មាន​វីដេអូ)

  • 2021-02-09 03:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិស្វករ​ចិន​ម្នាក់​ឈ្មោះ​ ​Liu Dongsheng ​អាច​សម្រេច​ជោគជ័យ​លើ​គម្រោង​បង្កើត​បាន​ឈុត​ Iron man ​​របស់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​ ​កាល​ពី​ចុង​ឆ្នាំ ២០២០ ​កន្លង​មក។

ឈុត Iron man ផលិតដោយ​​វិស្វករ​ចិន​

​បុរស​ចិន​ ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​យូណានរូប​នេះ​ បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ដល់ទៅ ​១០ ម៉ឺន​ដុល្លារ​ដើម្បី​ស្វែង​រក​វត្ថុធាតុ​មក​ផលិត ​និង​ចំណាយ​ពេល​អស់២ ​ឆ្នាំ​ឯណោះ​ទើប​អាច​ធ្វើ​ឲ្យ​ឈុត​មួយ​តួ​ខ្លួន​នោះ​អាច​ហោះ​បាន​ក្នុង​រយៈ​កម្ពស់​ទាប​បំផុត ២០០ម៉ែត្រ​និង​ខ្ពស់​បំផុត​ចន្លោះ ៣ ទៅ ៦ គីឡូម៉ែត្រ។

​ជម្រាប​ជូន​ផង​ដែរ​ថា ​កាល​ពី​ឆ្នាំ ២០១៨ ​ធ្លាប់​មាន​វិស្វករ​អង់គ្លេស​ម្នាក់​បង្កើត​វា​ជោគជ័យ​មុន​គេក្នុង​លោក​ ​ដោយ​ចំណាយ​ប្រាក់​ផលិត​ដល់​ទៅ ៤៣ ម៉ឺន​ដុល្លារ​ឯណោះ ទើបអាច​ធ្វើ​ឲ្យ​វា​អាច​ហោះ​បាន​ដល់រយៈកម្ពស់ ៣៦០០ ម៉ែត្រ។ ប្រភព៖ InterestingEngineer

-​សូម​ទស្សនាវីដេអូឈុត Iron man ផលិតដោយ​​វិស្វករ​ចិន​៖

-វីដេអូ​ឈុត​យក​គំរូ​តាម​តារាភាពយន្ត Tony Stark ដំបូង​គេ​៖

អត្ថបទ៖ រក្សា

មតិយោបល់