- 2021-01-27 01:03:00
- ហាងឆេងផលិតផល
Galaxy Z Flip តម្លៃជាង ១ពាន់ពេលនេះមួយទឹកធ្លាក់សល់ខ្ទង់ ៦០០ដុល្លារ
- 2021-01-27 01:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Z Flip តម្លៃជាង ១ពាន់ពេលនេះមួយទឹកធ្លាក់សល់ខ្ទង់ ៦០០ដុល្លារ
ចន្លោះមិនឃើញ
ទូរសព្ទរាងតូចច្រឡឹង Galaxy Z Flip ដែលអាចបត់បាន ហើយនៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។
ទូរសព្ទដែលទាញចំណាប់អារម្មណ៍ពីសុភាពនារីជាច្រើននេះ កំពុងមានលក់នៅលើទីផ្សារនៅតាមហាងនៅខ្មែរបច្ចុប្បន្នថ្មីនៅមានតម្លៃខ្ទង់ជាង ១ពាន់ដុល្លរ ប្រភេទ Gold Edition ។ តែបើក្រឡេកមើលម៉ូដែលមួយទឹកវិញ តាមប្រភពពីហាង សុខលី បានបង្ហាញតម្លៃខ្ទង់ប្រមាណជា ៦៥០ដុល្លារប៉ុណ្ណេះ មាន RAM8GB និងអង្គផ្ទុកទិន្នន័យ 256GB។
ទូរសព្ទនេះប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕