• 2021-01-26 07:15:50
  • ព័ត៌មាន

នេះជាហ្គេមដែលមានអ្នកទាញយកច្រើនដាច់គេនៅឆ្នាំ ២០២០

  • 2021-01-26 07:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​របាយការណ៍​ "State of Mobile 2021” របស់ App Annie បាន​ឲ្យ​ដឹង​ថា​ Free Fire គឺ​ជា​ហ្គេម​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​លើ​សកលលោក​ក្នុង​ឆ្នាំ ២០២០ មិន​ថា​នៅ​លើ App Store ឬ Google Play Store នោះ​ទេ។

នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ដែល​ហ្គេម Free Fire ទទួល​បាន​ចំណាត់​ថ្នាក់​នេះ។ Free Fire ជា​ហ្គេម​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Garena ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចេញ​ផ្សាយ​ហ្គេម​ ឈាន​មុខ​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍, តៃវ៉ាន់, អាមេរិក​ឡាទីន និង​កំពុង​ពង្រីក​ទៅ​កាន់​ទីផ្សារ​ជា​ច្រើន​លើ​សកល​លោក​ផង​ដែរ។

ឆ្នាំ ២០២០ ជា​ឆ្នាំ​ដ៏​ជោគជ័យ​មួយ​របស់ Free Fire ដោយ​អាច​សាង​បាន​​សមិទ្ធផល​លេច​ធ្លោ​ជា​ច្រើន​ដូច​ជា​ មាន​អ្នក​​ចូល​លេង​ច្រើន​ជាង​ ១០០​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ វីដេអូ​អំពី​​ហ្គេម​នេះ​ដែល​បង្ហោះ​លើ YouTube មាន​អ្នក​ចុច​មើល​ជាង ៧២​ពាន់​លាន​ដង​លើ YouTube ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣។ ការ​ប្រកួត​ហ្គេម Free Fire ក៏​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​លើ YouTube កាល​ពី​ឆ្នាំ ២០២០ ផង​ដែរ៕​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់