• 2021-01-25 02:28:29
  • ហាងឆេងផលិតផល

មកដឹងតម្លៃ ឡានវ៉ែនប្រណីត Toyota Alphard 2020 មួយទឹកលក់នៅខ្មែរ!

  • 2021-01-25 02:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តវ៉ែនប្រណីតប្រភេទ ៧កៅអី Toyota Alphard ​ស៊េរី​ឆ្នាំ២០២០ ពេល​នេះ​កំពុង​មាន​លក់​មួយ​ទឹក​នៅ​ក្នុងស្រុកយើងហើយ។

រថយន្ត Toyota Alphard ប្រភេទ Executive Lounge មានប៉ាណាមុខ​រចនា​ថ្មី។ ដោយឡែកផ្នែកខាងក្នុងរបស់វាវិញមានបំពាក់ពូកស្បែក, កាប៊ីនតុបតែងរំលេចដោយឈើ និង ដៃចង្កូតស្បែកផងដែរ។

ផ្នែក​ខាង​ក្នុង​របស់​វាក៏បំពាក់អេក្រង់កណ្តាលទំហំ ១០,៥អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ហើយមានប្រព័ន្ធសំឡេង JBL Premium Sound System។ ក្រៅពីនោះវាមានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ផងដែរ។

តាម​ប្រភព​ពី​ឃ្លាំង​ក្នុង​ស្រុក​ បានបង្ហាញ​ថា រថយន្ត Toyota Alphard Executive Lounge នេះ​មួយ​ទឹក​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១១ ៧៩០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនសាំង V6 មានស្លាកលេខស្រាប់៕

រូបភាព៖ HL 99 Auto

អត្ថបទ៖ ម៉េងងី

មតិយោបល់