• 2021-01-22 03:16:25
  • ព័ត៌មាន

អាហារូបករណ៍​ទេពកោសល្យឌីជីថលតេជោ ១៧០០០ ដុល្លារចំនួន ១០០នាក់សិក្សាបរិញ្ញាបត្រ បច្ចេកវិទ្យាឌីជីថល

  • 2021-01-22 03:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ អាហារូបករណ៍១០០% ដែលមានឈ្មោះថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ TECHO DIGITAL TALENT SCHOLARSHIP” ចំនួន ១០០នាក់ សម្រាប់សិក្សាបរិញ្ញាត្រមានដូចជា៖

-(១)ទូរគមនាគមន៍និងបណ្ដាញ (Telecoms & Networking)

-(២) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

-(៣) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខលើជំនាញបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ផ្នែកខាងក្នុងនៃ Innovation Center
ផ្នែកខាងក្រៅ Innovation Center

សិស្សជ័យលាភីម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៧,០០០ ដុល្លារសម្រាប់សិក្សារយៈពេល៤ឆ្នាំ ក្នុងនោះរួមមានថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ១២០ដុល្លារ រយៈពេល៤ឆ្នាំ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ការសិក្សាផងដែរ។

“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” បានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលធនធានមនុស្សដោយលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹកនាំអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅឧស្សាហកម្មជំនាន់ទី៤ ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសេចក្តីសោមនស្សរីករាយ និង សម្តែងនូវគារវកិច្ចដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់អាហារូបករណ៍នេះ ហើយឯកឧត្តមសូមលើកទឹកចិត្តនិងអំពាវនាវដល់យុវជនយើងពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អនិងបានចំណូលខ្ពស់ សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យឌីជីថល។

​បេក្ខជន និងបេក្ខនារី ដែលមានបំណងស្នើសុំ​អាហារូបករណ៍នេះ ត្រូវចុះឈ្មោះអនឡាញតាមតំណនេះ https://bit.ly/ApplyNIPTICT រួច​មកទទួលយកសាលាកបត្រ​សុំសិទ្ធិប្រឡង នៅ​វិទ្យាស្ថានជាតិ NIPTICT ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។

លក្ខខណ្ឌប្រឡងអាហារូបករណ៍គឺបេក្ខជនបេក្ខនារីត្រូវតែជាសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្ត្រ។ ការប្រឡង នឹងធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រដោយមានវិញ្ញាសារ គណិតវិទ្យា-តក្កវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល និងនិស្សិតនារីនឹងត្រូវបានលើកទឹកចិត្ត ៕

និស្សិតបញ្ចប់ការសិក្សានៃឆ្នាំកន្លងទៅ
ប្រវត្តិសង្ខេបតាមឆ្នាំកន្លងមក របស់វិទ្យាស្ថាន
ខិតប័ណ្ណព័ត៌មានអាហារូបករណ៍
មតិយោបល់