• 2021-01-20 03:44:22
  • ព័ត៌មាន

Tesla កំពុងរើសបុគ្គលិកដោះស្រាយការរិះគន់លោក​ Elon Musk លើ Twitter

  • 2021-01-20 03:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla កំពុងជ្រើសរើសបុគ្គលិកផ្នែកដោះស្រាយបញ្ហាអតិថិជន ដោយក្នុងតួនាទីនេះផងដែរ គឺមានកិច្ចការត្រូវដោះស្រាយបញ្ហាផ្សេងៗលើបណ្ដាញសង្គម Twitter របស់លោក Elon Musk និងទំនាក់បន្តទៅកាន់លោកដោយផ្ទាល់។ ការកត់សម្គាល់ពីតួនាទីការងារនេះ ត្រូវបានបង្ហោះដោយគណនី Twitter របស់លោក Jay Boller។

លោក Elon Musk ត្រូវបានគេដឹងថាតែងមានការមមាញឹក និងមានសកម្មភាពសកម្មលើបណ្ដាញសង្គម Twitter ជាមួយអ្នកគាំទ្រ ៤២,៦លាន followers ដោយគាត់តែងបង្ហោះពីកំណែប្រែថ្មីៗនៃផលិតផល តម្លៃភាគហ៊ុន Tesla និងឆ្លើយតបផ្សេងៗទៅកាន់អតិថន Tesla ដែលមានបញ្ហា ឬចំពោះការត្អូញត្អែររបស់ពួកគេ។

ដូចនេះចំពោះការរើសបុគ្គលិកដោះស្រាយបញ្ហាអតិថិជនថ្មីនេះ ការងារមួយផ្នែករបស់ពួកគេទំនងជាដើម្បីជំនួយដល់ Elon Musk ដោះស្រាយនូវរាល់បញ្ហាផ្សេងៗរបស់អតិថិជនTesla ឬការប្រើពាក្យពេចន៍មិនសមរម្យណាមួយចំពោះមហាសេដ្ឋី Elon Musk៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់