• 2021-01-15 04:26:56
  • ព័ត៌មាន

ជើង​ខ្លាំង​អាឡឺម៉ង់​ ​ចាប់​បាន​និង​បិទ​វិបសាយ​ខុសច្បាប់​ជា​ទីផ្សារធំចរាចរ​គ្រឿងញៀន​​ ​

  • 2021-01-15 04:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រទីផ្សារងងឹត DarkMarket ដ៏ធំមួយនៅប្រទេសអាល្លឺម៉ង់និងជាទីផ្សារខុសច្បាប់ធំជាងគេផងដែរទូទាំងពិភពលោក ត្រូវបានក្រុមអ្នកជំនាញសុវត្ថិភាពអ៊ីនធើណិតអាឡឺម៉ង Europol បិទកាលពីម្សិលមិញ។

រូបតំណាង ទីផ្សារខុសច្បាប់

Europol បានបញ្ជាក់នៅក្នុងការផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Twitter ថាពួកគេបានបិទទីផ្សារងងឹតមួយ ដែលគេចាត់ទុកថាគឺជាទីផ្សារងងឹតដ៏ធំមួយនៅក្នុងពិភពលោក បន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់បានចាប់ខ្លួនជនជាតិអូស្ត្រាលីម្នាក់ ដែលគេជឿជាក់ថាជាអ្នកនៅពីក្រោយបណ្ដាញសង្គមងងឹតនេះ។

បើតាមការស្រាវជ្រាវរបស់ Europol គេហទំព័រនេះបានធ្វើការលក់ដូរប្រមាណ ៣២ម៉ឺនដង ដែលគិតជាទឹកប្រាក់មានចំនួនដល់ទៅ ១៧១លានដុល្លារសហរដ្ឋអាមេរិក ហើយវាគឺជាកន្លែងសម្រាប់លក់របស់ខុសច្បាប់មានដូចជា គ្រឿងញៀន ឬថ្នាំដែលមានសារធាតុគ្រឿងញៀន រូបិយប័ណ្ណក្លែងក្លាយ ព័ត៌មានរបស់ប័ណ្ណឥណទាន កម្មវិធីមេរោគ និងស៊ីមកាត (SIM cards) ដែលពុំមានអត្តសញ្ញាណច្បាស់លាស់។

ស្ថាប័នស្រាវជ្រាវ​សុវត្ថិភាពអ៊ីនធើណិត អាឡឺម៉ង

អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យាអាល្លឺម៉ង់ក៏បានបញ្ជាក់ផងដែរថា ការបិទទីផ្សារងងឹតដ៏ធំមួយនេះដែលមានប្រើកុំព្យូទ័រ Server ចំនួន២០ នោះអាចធ្វើទៅបានក៏ដោយសារតែមានការសហការជាមួយនឹងកងកម្លាំងមកពីប្រទេសជាច្រើនទៀតមានដូចជា អូស្ត្រាលី ដាណឺម៉ាក់ អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ទីផ្សារ​ងងឹត DarkMarket

ជម្រាបជូន​ផង​ដែរ​ថា ​ទីផ្សារ​ងងឹត DarkMarket នេះមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៥០ម៉ឺននាក់ និងមានអ្នកលក់ចំនួន ២៤០០នាក់៕

ប្រភព៖ Europool / នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់