• 2021-01-15 00:26:35
  • ផលិតផលថ្មី

មានបន្ទះឈីបមួយនេះ មេរោគចាប់ជំរឹត Ransomware លែងហ៊ានចូលក្បែរហើយ

  • 2021-01-15 00:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី intel និង ក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខតាមអ៊ីនធឺណិត Cybereason បានចាប់ដៃគ្នាបង្កើតបន្ទះឈីបថ្មី Core vPro ជំនាន់ទី១១ ដែលមានសមត្ថភាពអាចទប់ស្កាត់មេរោគចាប់ជំរឹត Ransomware បាន។

ការពង្រឹងសមត្ថភាពលើសុវត្ថិភាព Hardware នេះនឹងត្រូវដាក់បញ្ចូលទៅក្នុង Platform របស់បន្ទះឈីប Intel vPro ដែលឈីបនេះជារនាំងការពារគ្រឿងបង្គុំផ្នែករឹង និងជាបច្ចេកវិទ្យាចាប់សញ្ញាការគំរាមគំហែងពីពពួកមេរោគ (TDT) ហើយជាពិសេសនោះដើម្បីឱ្យវាអាចតាមដានដឹងមេរោគចាប់ជំរឹត Ransomware និងការគំរាមកំហែងផ្សេងទៀតដែលអាចជះឥទ្ធិពលអាក្រក់លើ CPU របស់កុំព្យូទ័រ។

ដោយសារបន្ទះឈីបនេះប្រើបច្ចេកទេសការពារជាច្រើនស្រទាប់ (multi-layered protections) របស់ Cybereason និងប្រើបច្ចេកវិទ្យាចាប់សញ្ញាការគំរាមគំហែងពីពពួកមេរោគ (TDT) របស់ intel ផងនោះ នឹងធ្វើឱ្យវាមានលទ្ធភាពខ្ពស់ក្នុងការតាមដានដឹងមេរោគយ៉ាងរហ័ស ដើម្បីទប់ស្ដាត់ទាន់ពេល មុន Hacker ធ្វើការជំរឹតទារប្រាក់លើទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយប្រើបច្ចកទេស Encrypted ឬផ្ទេរឯកសាររបស់អ្នកចេញទៅក្រៅទាន់ពេល។

Cybereason បាននិយាយថា ការសហការរកដំណោះស្រាយរួមគ្នានេះ ជាចំណុចផ្តើមពិសេសមួយ ដោយអាចឱ្យផ្នែករឹងរបស់កុំព្យូទ័រដើរតួនាទីដោយផ្ទាល់ក្នុងការការពារពពួកមេរោគ ដែលប្រសើរជាងការប្រើកម្មវិធីមានតម្លៃថ្លៃៗមកទប់ស្កាត់ជំនួស។

គួរបញ្ជាក់ផងដែរថា បន្ទះឈីបដែលនឹងប្រើសម្រាប់ម៉ាស៊ីនកុំព្យូទ័រ ប្រភេទ Business Notebooks នេះ កំពុងមានវត្តមាននៅក្នុងព្រឹត្តិការណ៍​តាំង​ពិព័ណ៌​បង្ហាញគ្រឿងអេឡិចត្រូនិក CES ២០២១៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ Mean Kosal

មតិយោបល់