• 2021-01-13 08:45:07
  • ព័ត៌មាន

អ្នកទាញយកកម្មវិធីគូប្រជែង WhatsApp កើនដល់ ៤២០០% ដោយសារ Elon Musk និយាយមួយឃ្លា

  • 2021-01-13 08:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះកម្មវិធីផ្ញើសារលើស្មាតហ្វូនមួយឈ្មោះថា Signal មានសន្ទុះទាញយកយ៉ាងគំហុក ដោយមានអ្នកទាញយកដល់ទៅ ៧,៥ លានដង កើនឡើងពីសប្ដាហ៍មុនដល់ទៅ ៤ ២០០% រីឯកម្មវិធី Telegram វិញមានអ្នកទាញយកដល់ទៅ ៩ លានដង កើនឡើងពីសប្ដាហ៍មុន ៩១%។

ចំពោះចំនួនទាញយកច្រើនបំផុតនៃកម្មវិធីទាំងពីរ គឺចេញមកពី ប្រទេសឥណ្ឌា ក្នុងនោះកម្មវិធី Signal មានអ្នកទាញយក ២,៣ លានដង និងកម្មវិធី Telegram មានអ្នកទាញយក ១,៥ លានដង។ ចំពោះកម្មវិធី Signal ប្រភពទីផ្សារទាញយកធំបំផុតទី២ គឺមកពី សហរដ្ឋអាមេរិក ដោយមានអ្នកទាញយកប្រមាណ ១ លានដង។

គួរបញ្ជាក់ផងដែរថា ចំនួនទាញយកដ៏ច្រើនសន្ធឹកសន្ធាប់នៃកម្មវិធីទាំងពីរ លើ App Store និង Play Store កើតឡើងបន្ទាប់ពីការប្រកាសចេញនូវ គោលការណ៍ថ្មីរបស់កម្មវិធីផ្ញើសារ WhatsApp ស្ដីពីការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅកាន់កម្មវិធីបណ្ដាញសង្គម Facebook។

រីឯហេតុផលនៃការទាញយកកម្មវិធី Signal យ៉ាងច្រើនមួយទៀតនោះ ព្រោះតែមហាសេដ្ឋី Elon Musk បានសរសេរថាយ៉ាងខ្លីថា "use Signal” ក្នុងន័យឱ្យប្រើប្រាស់កម្មវិធី Signal នៅលើគណនី Twitter របស់លោក ដែលមានអ្នក follower ជាង ៤២ លាននាក់។

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់