• 2021-01-13 07:18:36
  • ព័ត៌មាន

ក្រោយរឿងចម្រូងចម្រាស់លើគោលការណ៍ថ្មី WhatsApp សន្យាមិនធ្វើរឿងទាំងនេះឡើយ

  • 2021-01-13 07:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចេញគោលការណ៍ថ្មីបង្ខំអ្នកប្រើប្រាស់ WhatsApp ឱ្យចែក​រំលែក​ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ Facebook ធ្វើឱ្យមានរឿងមិនពេញចិត្តពីអតិថិជនជាច្រើន ដោយអ្នកខ្លះងាកទៅប្រើកម្មវិធី Telegram និង Signal ជំនួសវិញ។

ជំនួសឱ្យការតឹងតែងលើអ្នកប្រើប្រាស់បែបនេះ WhatsApp ក៏ចេញមកបញ្ជាក់ជាថ្មីម្ដងទៀត ពីគោលការណ៍ចែករំលែកព័ត៌មានអ្នកប្រើប្រាស់ ដោយមានការផ្លាស់ប្ដូរដូចជា៖

  • WhatsApp និង Facebook មិនអាចឃើញការសន្ទនាឯកជន ឬឮការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ឡើយ
  • WhatsApp មិនរក្សាទុកសកម្មភាពមុនចូលទៅប្រើប្រាស់ការផ្ញើសារ ឬការទំនាក់ទំនងឡើយ
  • WhatsApp មិនចែករំលែកបញ្ជីឈ្មោះទំនាក់ទំនង ជាមួយ Facebook ឡើយ
  • អ្នកអាចកំណត់សារផ្សេងៗឱ្យបាត់ដោយស្វ័យប្រវត្តិបាន
  • WhatsApp នឹងមិនចែករំលែកទិន្នន័យទីតាំងអ្នកប្រើប្រាស់ទៅកាន់ Facebook ឡើយ
  • ក្រុមជជែកនឹងនៅរក្សាជាភាពឯកជន
  • អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកទិន្នន័យផ្ទាល់ខ្លួនបាន

គួរបញ្ជាក់ថាការផ្លាស់ប្ដូរទាំងនេះ គឺខុសពីគោលការណ៍ពីមុន ដោយបង្ខំឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវផ្ទេរទៅកាន់ Facebook ដោយស្វ័យប្រវត្តិដូចជា សកម្មភាពការចូលទៅប្រើប្រាស់, ឧបករណ៍ និងបណ្ដាញដែលធ្លាប់បានភ្ជាប់, ទិន្នន័យទីតាំង និងការមានទំនាក់ទំនងជាមួយគណនីអាជីវកម្មដទៃទៀត។

ប្រភព៖ engadget ប្រែ​សម្រួល៖ កុសល

មតិយោបល់