• 2021-01-13 02:58:04
  • ព័ត៌មាន

អេមណាស់! Honda CBR650R និង CB650R ចេញលក់នៅថៃ តម្លៃខ្ទង់ម៉ឺនដុល្លារ

  • 2021-01-13 02:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ CBR650R និង CB650R ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន។

បើប្រៀបធៀបទៅនឹងស៊េរីមុនៗ CBR650R និង CB650R ឆ្នាំ២០២១ បានអាប់ដេតតែមថ្មី និងលក្ខណៈពិសេសមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបន្ថែមពណ៌ថ្មី គឺ ប្រផេះលាយខ្មៅ ទៀតផង។ ជាមួយនឹងពណ៌ថ្មីនេះ ធ្វើឲ្យ CBR650R មានសរុប ៣ ពណ៌ គឺ ប្រផេះខ្មៅ, ក្រហមខ្មៅ និង ខ្មៅ ខណៈ CB650R មាន ៤ ពណ៌ គឺ ប្រផេះខ្មៅ, ក្រហមខ្មៅ, ខៀវខ្មៅ និង ខ្មៅ។

ជាមួយគ្នានេះដែរ ម៉ូតូទាំង ២ ម៉ូដែលខាងលើ ក៏បានបន្ថែមរន្ធសាកថ្មទូរសព្ទមួយ ដែលមានទីតាំងនៅក្រោមកែប។ ក្រៅពីនោះ វានៅតែមានបំពាក់បូមមុខ Showa SFF-BP, មុខងារទប់លំនឹង HSTC traction control ហើយបំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានកម្លាំង ៦៥០សេសេ។

ម៉ូតូ Honda CBR650R និង CB650R ឆ្នាំ២០២១ ត្រូវបានដាក់លក់នៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃ ១០ ៧៥០ដុល្លារ និង ១០ ២៥០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់