• 2021-01-09 04:04:02
  • ផលិតផលថ្មី

អផ្សុកចង់លេងហ្គេមណាងាយៗ មិនគួរមើលរំលងប្រព័ន្ធហ្គេមថ្មីមួយនេះ សំខាន់លេងបានឈ្នះរង្វាន់ទៀត

  • 2021-01-09 04:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Games.sabay.com គឺជា Platform (ទីតាំង) សម្រាប់លេងហ្គេមថ្មីមួយ ដែលគ្រោងនឹងដាក់ដំណើរការជាផ្លូវការថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅលើ Platform មួយនេះ មានផ្ដល់ជូនលោកអ្នកនូវជម្រើសហ្គេមជាច្រើន ជាពពួកហ្គេមដែលតូចៗដែលងាយស្រួលលេងបំផុត អ្នកមិនពូកែលេងហ្គេមក៏អាចលេងបាន។ ក្រៅពីអាចលេងដើម្បីកម្សាន្តអារម្មណ៍ហើយនោះ ក្នុងចំណោមហ្គេមតូចៗទាំងនោះ មានបង្កើតនូវកម្មវិធីប្រកួតលេងយកពិន្ទុ ដើម្បីដណ្ដើមយករង្វាន់ថែមទៀតផង។

ដើម្បីចូលលេងហ្គេម គឺគ្រាន់តែចូលទៅកាន់វិបសាយ Games.sabay.com រួចហើយធ្វើការចុះឈ្មោះដោយគ្រាន់តែបំពេញនូវលេខទូរសព្ទរបស់លោកអ្នក។ ពេលបំពេញលេខទូរសព្ទរួចរាល់ អ្នកនឹងទទួលបានសារជាលេខកូដ៦ខ្ទង់ សម្រាប់បញ្ចប់ការចុះឈ្មោះរបស់អ្នក។

ពេលចុះឈ្មោះរួចរាល់ លោកអ្នកអាចជ្រើសរើសលេងហ្គេមជាច្រើនសម្បូរបែបដែលមាននៅលើ Platform ជាមួយជម្រើសហ្គេមជាច្រើនសម្បូរបែប។

សម្រាប់អ្នកដែលចង់លេងយកពិន្ទុដើម្បីដណ្ដើមយកប្រាក់រង្វាន់ ត្រូវចូលទៅកាន់ Top Tournaments ដែលទីតាំងបង្ហាញអំពីហ្គេមដែលមានកម្មវិធីប្រកួតយកប្រាក់រង្វាន់។ អ្នកអាចមើលលទ្ធផលនៃការប្រកួតប្រជែងដោយចូលទៅកាន់ផ្នែក Heros ដែលមានសញ្ញាមកុដជាសម្គាល់។

ចំពោះរង្វាន់សម្រាប់ចែកជូនអ្នកឈ្នះ នៅពេលដែលបើកដំណើរការដំបូងៗនេះ មានដូចជាគូប៉ុងពិសារអាហារនៅហាង iFood ដែលមានតម្លៃ ១០ដុល្លារ ចំនួន ៣០សន្លឹក និងសំបុត្រកុនសម្រាប់ទស្សនាភាពយន្តប្រភេទ 4DX ចំនួន ២០សន្លឹក ផងដែរ៕

មតិយោបល់