• 2020-12-30 03:30:45
  • ព័ត៌មាន

ទើបដឹង Google បន្សល់ចន្លោះប្រហោងមួយឱ្យ Hacker ចូលមើលឯកសារ Google Docs បានផុយ

  • 2020-12-30 03:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ Google អ្នកស្រាវជ្រាវផ្នែកសន្តិសុខលោក Sreeram KL រកឃើញថា Google មានកំហុសបច្ចេកទេស (bug) អាចឱ្យ Haker ធ្វើការលួចយកទិន្នន័យពី Google Docs បានដោយងាយ។

មានសេវាកម្មរបស់ Google ជាច្រើន រួមបញ្ចូលកម្មវិធីសរសេរឯកសារ Google Docs ផងដែរនោះ មានមុខងារ Send feedback ឬ Help Docs improve សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ឆ្លើយតបចំពោះបញ្ហាប្រើប្រាស់ផ្សេង និងមុខងារ screenshot បានកើតមានបញ្ហាជាយថាហេតុ ដោយបន្សល់ចន្លោះប្រហោងមួយ អាចឱ្យមានការលួចយកឯកសារ តាមមុខងារ screenshot បាន តាមរយៈពពួកគេហទំព័រ malicious ពី Hacker។

នៅក្នុងកម្មវិធី Google Dos អ្នកវាយប្រហារចុចយកប៊ូតុង Send feedback ដោយកេងចំណេញលើចំណុចខ្សោយនៃមុខងារនេះ និងចាប់យក URL រូបភាព screenshot ឯកសារទាំងមូល និង upload ទៅកាន់គេហទំព័រពពួក malicious ដែលពួកគេប្រើប្រាស់ដើម្បីវាយប្រហារ។ សូមទស្សនាវិដេអូការសាកល្បងលួចយកឯកសារពី Google Docs តាមរយៈមុខងារ Send feedback

ទោះយ៉ាងណាពេលនេះ Google បានដោះស្រាយបញ្ហាទាំងនោះរួចហើយ និងផ្ដល់ជាប្រាក់រង្វាន់ចំនួន ៣១៣៣,៧០ ដុល្លារ ដល់លោក Sreeram ថែមទៀតផង។ ទឹកប្រាក់នេះក៏ជាផ្នែកមួយនៃកម្មវិធីផ្តល់រង្វាន់ចំពោះ អ្នករកឃើញភាពងាយរងគ្រោះរបស់ Google ផងដែរ៕

ប្រភព៖ The Hacker News ប្រែ​សម្រួល៖ កុសល

មតិយោបល់