• 2020-12-30 03:06:18
  • ហាងឆេងផលិតផល

Scoopy 2021 Smart Key ទើបចេញថ្ងៃមុន ឥឡូវធ្លាក់ថ្លៃហើយ!

  • 2020-12-30 03:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ មានការឌីហ្សាញថ្មីជា​ច្រើន​ សម្រាប់​អ្នក​ទន្ទឹង​រង​ចាំ​បាន​មាន​វត្តមាន​នៅ​ខ្មែរ​តាម​ហាង​​ដំបូង​មាន​តម្លៃ​ខ្ទង់ ២៨៥០ដុល្លារ។

Scoopy 2021 Smart Key ឆ្នាំ២០២១ នេះបាន​ចេញ​លក់​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា កន្លង​ទៅ​ជាមួយ រូប​រាង​កាន់​តែ​មាន​ភាព​ទាន់សម័យ ដែល​ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន Smart Keyជាផ្លូវការ។ បច្ចុប្នន្ន​នៅតាមហាង​ម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ មាន​លក់​​ក្នុង​តម្លៃ​ប្រមាណជា ២ ៧៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

លក្ខណៈ​ពិសេស​របស់ Scoopy ឆ្នាំ២០២១ នេះ​មាន​ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។

រូបភាព៖ SEYHA Store

អត្ថបទ៖ ម៉េងងី

មតិយោបល់