• 2020-12-28 06:36:10
  • ព័ត៌មាន

ជិតដាច់ឆ្នាំ បូកសរុបផលិតផលជោគជ័យ និងបរាជ័យរបស់ Apple

  • 2020-12-28 06:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ព្យុះភ្លៀងកូវីដ១៩ ឆ្នាំ២០២០ ជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនទូទាំងសកលលោក សូម្បីតែ Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិច ក៏រងការរំខាន ដោយកង្វះខាតការផ្គត់ផ្គង់ធនធានចាំបាច់ផ្សេងៗ ធ្វើឱ្យ iPhone ជំនាន់ថ្មីរបស់ខ្លួន ត្រូវលើកពេលប្រកាសចេញដល់ទៅជាង២ខែផងដែរ។ ហើយខាងក្រោមនេះជាលទ្ធផលជោគជ័យ និងមិនសូវជោគជ័យរបស់ក្រុមហ៊ុនមួយនេះក្នុងឆ្នាំ២០២០៖

១. ជោគជ័យ៖ Apple iPhone SE (2020)

iPhone SE (2020) ប្រកាសចេញខែមេសាឆ្នាំនេះ មានតម្លៃ ៤០០ដុល្លារ (តម្លៃទីផ្សារស្រុកក្រៅ)។ ស្មាតហ្វូននេះមានការគាំទ្រ និងពេញចិត្តច្រើនពីអ្នកប្រើប្រាស់ ទោះវាមានរូបរាងដូច iPhone 8 ប្រើកាមេរ៉ា 12MP របស់ iPhone XR រត់ដោយបន្ទះឈីប A13 Bionic ធ្លាប់បំពាក់លើ iPhone 11 ក៏ដោយចុះ។

២. ជោគជ័យ៖ iPhone 12

iPhone 12 ជាស្មាតហ្វូនលក់ដាច់ខ្លាំងជាងគេ រាប់តាំងពី iPhone 11 បានប្រកាសចេញកាលពីខែ កញ្ញា ឆ្នាំ ២០១៩ មក។ ស្មាតហ្វូននេះផ្លាស់ប្ដូររចនាបទស៊ុមព័ទ្ធជុំវិញ ផ្ទៃខាងក្រោយ និងអេក្រង់ OLED គុណភាពខ្ពស់ ធ្វើឱ្យអ្នកគាំទ្រស្រលាញ់និងគាំទ្រយ៉ាងច្រើន។

៣. មិនសូវជោគជ័យ៖ iPhone 12 Pro

iPhone 12 Pro លើស iPhone 12 តែទំហំ RAM 2GB និងកាមេរ៉ា ក្រៅពីនេះ iPhone 12 ក៏ខ្លាំងស្រាប់ទៅហើយ ថែមទាំងតម្លៃក្រោមប្រហែល ២០០ដុល្លារទៀតនោះ ទើបធ្វើឱ្យ iPhone 12 Pro មិនសូវមានការគាំទ្រច្រើន។

៤. ជោគជ័យ៖ iPhone 12 Pro Max

iPhone 12 Pro Max ជាស្មាតហ្វូនកំពូលរបស់ Apple មានតម្លៃលក់ថ្លៃជាងគេ និងតែត្រូវបានគេរាយការណ៍ថា ជាស្មាតហ្វូនកំពុងលក់ដាច់ខ្លាំង។

៥. ជោគជ័យ៖ Apple MagSafe

ខ្សែស្រឡាយ iPhone 12 ត្រូវបានបង្កប់មេដែករាងមូលនៅផ្នែកខ្នង ដើម្បីទ្រទ្រង់ការសាកថ្មដោយមិនប្រើខ្សែ ពីដុំសាក MagSafe និងសម្រាប់ភ្ជាប់ wallet case ផងដែរ។ ប៉ុន្ដែរបស់ទាំងពីរនេះហាក់មិនសូវមានការគាំទ្រច្រើននោះទេ ដោយ MagSafe មិនមែនជាបច្ចេកវិទ្យាថ្មីទាំងស្រុងនោះទេ ហើយ wallet case ទៀតនោះ ក៏ភ្ជាប់ទៅ iPhone មិនសូវបានល្អ ងាយនឹងជ្រុះបើអ្នកស៊កវាចូលក្នុងហោប៉ៅ។

៦. ជោគជ័យ៖ Apple Watch SE ដោយឃើញពីឱកាសលក់ផលិតផលមានតំលៃសមរម្យទទួលជោគជ័យច្រើន Apple បានផលិតនាឡិកាឆ្លាតវៃរបស់ខ្លួនជំនាន់ SE មានផ្ទុកលក្ខណៈពិសេសៗពី Apple Watch 6។ តម្លៃ Apple Watch SE ប្រកាសចេញដំបូងត្រឹម ២៨០ដុល្លារ (តម្លៃទីផ្សារក្រៅស្រុក) ប៉ុណ្ណោះ។

៧. ជោគជ័យ៖ iPhone 12 Mini

ថ្វីត្បិតតែ iPhone 12 Mini ស្ដើងត្រឹម ០.៦មីលីម៉ែត្រ ទម្ងន់ត្រឹម ១៦ក្រាម តែវាផ្ទុកទៅដោយសារធាតុខ្លឹមៗរបស់ Apple ដោយបំពាក់ឈីបខ្លាំង A14 ប្រើបន្ទះបង្ហាញ OLED មានមុខងារស្គេនមុខ Face ID កាមេរ៉ាក្រោយពីរគ្រាប់ មុខងារការពារទឹកធូលី បច្ចេកវិទ្យាសាកថ្មមិនប្រើខ្សែ និងឧបករណ៍បញ្ចេញសំឡេងពីរគ្រាប់។

៨. មិនសូវជោគជ័យ៖ AirPods Max

វាជាកាសក្ដោបត្រចៀកមានគុណភាពសំឡេងល្អបំផុតមួយរបស់ Apple ប៉ុន្ដែចំពោះតម្លៃ ៥៥០ដុល្លារ (តម្លៃទីផ្សារក្រៅស្រុក) វាធ្វើឱ្យការលក់របស់វាមិនសូវទទួលបានជោគជ័យនោះទេ ត្បិតគូប្រកួតប្រជែងរបស់វាមានច្រើន និងមានតម្លៃទាបជាងផងដែរ។

៩. ជោគជ័យ៖ បន្ទះឈីប M1

M1 ជាបន្ទះឈីបសម្រាប់បំពាក់លើ Macbook Pro 13, Macbook Air និងកុំព្យូទ័រលើតុ Mac Mini។ បន្ទះឈីបនេះមានអនុភាពខ្លាំងជាង បន្ទះឈីប A14 Bionic ដែលធ្លាប់ប្រើនៅលើ iPad Air និង iPhone 12។ បន្ទះឈីបដែលពួកគេផលិតដោយខ្លួនឯងនេះ ជាបច្ចេកវិទ្យាអនាគតចូលទៅជំនួសតំណែងបន្ទះឈីប intel ដែលដៃផ្គត់ផ្គង់ធំមួយឱ្យ Apple នាពេលកន្លងមក។

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់