- 2020-12-28 02:05:50
- ព័ត៌មាន
Qualcomm លែងជាលេខ១ទៀតហើយ
- 2020-12-28 02:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Qualcomm លែងជាលេខ១ទៀតហើយ
ចន្លោះមិនឃើញ
បើតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឲ្យដឹងថានៅត្រីមាសទី៣នៃឆ្នាំ ២០២០ នេះ ក្រុមហ៊ុន MediaTek បាននាំមុខ Qualcomm ក្លាយជាអ្នកផ្គត់ផ្គង់បន្ទះឈីបសម្រាប់ស្មាតហ្វូនលំដាប់កំពូល ដោយមានកាន់កាប់ចំណែកទីផ្សារ ៣១%។
ជោគជ័យរបស់ MediaTek គឺដោយសារភាពពេញនិយមលើស្មាតហ្វូនតម្លៃធូរៗចន្លោះពី ១០០ដុល្លារ ទៅ ២៥០ដុល្លារ ដែលស្មាតហ្វូនប្រភេទនេះពេញនិយមខ្លាំងនៅប្រទេសចិន និងប្រទេសឥណ្ឌា។
លទ្ធផលរបស់ Qualcomm ប្រចាំត្រីមាសទីបីវិញ គឺមានការថយចុះចំណែកទីផ្សារពី ៣១% មកនៅត្រឹម ២៩% ប៉ុណ្ណោះនៅត្រីមាសទី៣នៃឆ្នាំ ២០២០។ ចំណែកឯ Apple, Samsung និង HiSilicon របស់ Hauwei ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ជាមួយចំណែកទីផ្សារ ១២% ដូចគ្នា៕