• 2020-12-24 02:34:44
  • ព័ត៌មាន

Toyota ចេញ Land Cruiser ម៉ូដែលពិសេសថ្មី ផលិតតែ ៤០០គ្រឿង ហើយលក់តែក្នុងប្រទេសមួយប៉ុណ្ណោះ

  • 2020-12-24 02:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Land Cruiser ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា Horizon Down Under ដែលទទួលបានការអាប់ដេតទាំងផ្នែកខាងក្រៅ និងក្នុង ហើយមានផលិតត្រឹមតែ ៤០០គ្រឿងប៉ុណ្ណោះ។

Land Cruiser ដែលត្រូវផលិតផ្អែកតាមម៉ូដែល LC200 Sahara នេះ នឹងត្រូវចេញលក់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ៩៩ ៥៣០ដុល្លារ ហើយមានលក់តែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។

ក្រឡេកទៅមើលកាប៊ីខាងក្នុង SUV ដ៏ល្បីរបស់ Toyota ខាងលើមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ, កៅអីមុខមានមុខងារកម្តៅ និងបញ្ចេញខ្យល់, ប្រព័ន្ធផែនទី, ទូរទស្សន៍ក្រោយ អាចចាក់ DVD និង ប្រព័ន្ធសំឡេងកម្រិត Premium ជាដើម។

ជាមួយគ្នានេះដែរ វាក៏បំពាក់បច្ចេកវិទ្យា Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា active cruise control, automatic high beams, pre-collision safety system with pedestrian detection, blind spot monitor, rear cross-traffic alert ជាដើម។

រថយន្ត Land Cruiser ម៉ូដែលពិសេសនេះបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,៥លីត្រ bi-turbo V8 មានកម្លាំង ២៦៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់