• 2020-12-22 03:29:06
  • ព័ត៌មាន

ទីបំផុតច្បាស់ពីថ្ងៃប្រកាសចេញ ស្មាតហ្វូនប្រើឈីប Snapdragon 888 មុនគេក្នុងលោក

  • 2020-12-22 03:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព Teaser មួយ​ដែល​បង្ហាញ​ចេញ​ដោយ​គណនី Twitter ឈ្មោះ Ice Universe បាន​ឲ្យ​ដឹង​ថា​ Xiaomi នឹង​ប្រកាស​ចេញ​ស្មាតហ្វូន Xiaomi Mi 11 ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដែល​ជា​ស្មាតហ្វូន​បំពាក់​ដោយ​ឈីប Snapdragon 888 ដំបូង​គេ​បំផុត។

ដំណឹង​លេច​ឮ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Mi 11 នឹង​បន្ត​ប្រើ​ប្រាស់​រចនាបថ​អេក្រង់​រាង​កោង​​គ្រប់​ជ្រុង ​ហើយ​វា​នឹង​មាន​ការ​ឌីហ្សាញ​ចោះ​រន្ធ​កាមេរ៉ា​លើ​អេក្រង់​ដូច​ជា​ត្រកូល Mi 10 ដែរ។ អេក្រង់​របស់​ Mi 11 នឹង​ជា​ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2K និង​មាន Refresh Rate 120Hz ទៀត​ផង។

ក្រៅ​ពី​ប្រើ​ប្រាស់​ឈីប Snapdragon 888 ហើយ​នោះ Mi 11 ក៏​រំពឹង​ថា​មាន​បំពាក់ RAM ទំហំ 12GB និង​គាំទ្រ​ការ​សាក​ថ្ម​ល្បឿន 55W ប៉ុន្តែ​ស៊េរី​ខ្ពស់​ជាង​គេ​អាច​នឹង​គាំទ្រ​ការ​សាក​ថ្ម​ដល់ 120W ឯណោះ៕​

ប្រភព៖ Notebook Check ប្រែ​សម្រួល៖ សុខហេង

មតិយោបល់