- 2014-11-21 23:46:19
- ព័ត៌មាន
អតិថិជន iOne ខ្លះមកតាំងពីម៉ោង ៤ ចាំទិញ iPhone
- 2014-11-21 23:46:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតិថិជន iOne ខ្លះមកតាំងពីម៉ោង ៤ ចាំទិញ iPhone
ចន្លោះមិនឃើញ
iOne ចាប់ផ្ដើមលក់ iPhone 6 និង 6 Plus ជាផ្លូវការនៅថ្ងៃនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីអតិថិជន។ អ្វីគួរឲ្យចាប់អារម្មណ៍ មានអតិថិជនខ្លះបានមករង់ចាំនិងតម្រង់ជួរទិញតាំងពីម៉ោង ៤ ព្រឹក ដើម្បីបានទិញទូរសព្ទនេះមុនគេ។
លោក វិបុល វិពត្តិ និស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថា លោកមករង់ចាំទិញ iPhone 6 តាំងពីម៉ោង ៤ ព្រឹក ដោយមកដំណាលគ្នាជាមួយអ្នកចាំទិញ ៤ នាក់ផ្សេងទៀត។
លោកថា ហេតុដែលលោកក្រោកពីយប់មករង់ចាំទិញ ដោយសារលោកស្រលាញ់ទូរសព្ទ iPhone និងចង់ប្រើទូរសព្ទនេះបានមុនគេ។ លោកបញ្ជាក់ថា ពេលនេះក្តីស្រមៃរបស់លោកបានសម្រេចហើយ ហើយទូរសព្ទដែលលោកចង់បានក៏កំពុងស្ថិតនៅក្នុងដៃរបស់លោកដែរ។
លោក អ៊ុក សេរីវុឌ្ឍ តំណាងឲ្យក្រុមហ៊ុន iOne បានឲ្យដឹងថា ការសម្ពោធទូរសព្ទ iPhone 6/6 Plus មានអតិថិជនយ៉ាងច្រើនកុះករបានមកតម្រង់ជួរគ្នាទិញ។
លោកថា អ្នកខ្លះមកតាំងពីយប់ ដោយមកអង្គុយនិងឈររង់ចាំ នៅពេលក្រុមហ៊ុនមិនទាន់បើកទ្វារទទួលនៅឡើយ។ យ៉ាងណា ពេលនេះរីករាយសម្រាប់ការទទួលបានទូរសព្ទក្នុងក្តីស្រមៃរបស់ពួកគេ ដែលធ្វើពួកគេកាន់តែមានមោទនភាពក្នុងការប្រើប្រាស់។
ក្រុមហ៊ុន iOne ជាក្រុមហ៊ុនដ៏ធំមួយក្នុងទីផ្សារបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំក្នុងការនាំចូលផលិត Apple រួមទាំងទូរសព្ទ iPhone នៅលើទីផ្សារប្រទេសកម្ពុជា។
ប្រិយមិត្តចង់ទិញ iPhone 6 និង 6 Plus ពី iOne ដែលបច្ចុប្បន្នមាន ៦ សាខាទូទាំងប្រទេសមានដូចជា iOne Canadia ទាក់ទងលេខ ០២៣ ៩៩៨ ៨៨៩ , ទី ២ iOne Sovanna ទាក់ទងលេខ ០២៣ ៩៩៣ ១៨១ , ទី ៣ iOne Ratana ទាក់ទងលេខ ០២៣ ៨៨៣ ១០១ , ទី ៤ iOne Monivong ទាក់ទងលេខ ០២៣ ២២២ ២៤០, ទី ៥ iOne Siem Reap ទាក់ទងលេខ ០៦៣ ៧៦១ ០១៩ និង សាខាទី ៦ iOne Service Center ទាក់ទងលេខ ០២៣ ៩៩៧ ៥៧៥។
អានអត្ថបទ៖ Smart និង iOne សម្ពោធ iPhone 6/6Plus បុកគ្នានៅព្រឹកនេះ
អានអត្ថបទ៖ មិនចាញ់បរទេស ខ្មែររង់ចាំសម្ពោធ និងទិញ iPhone 6/6Plusយ៉ាងកកកុញព្រឹកនេះ
អត្ថបទ៖ ដារ៉ាឆានី