• 2020-12-07 02:38:47
  • ព័ត៌មាន

iOS ជំនាន់ថ្មី កំពុងធ្វើបាបចិត្តអ្នកប្រើ iPhone ចាស់ៗ

  • 2020-12-07 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​នៅ​លើ​វិបសាយ​ពិភាក្សា​​នៃ​ Apple Developer និង​នៅ​លើ​វិបសាយ Reddit ​បាន​រាយការណ៍​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 14.2 ​​បាន​បង្ក​បញ្ហា​ខ្លាំង​ដល់​ថ្ម​របស់ iPhone។

រោគសញ្ញា​នៃ​បញ្ហា​មាន​ដូច​ជា​ថ្ម​ស្រក​ចុះ​លឿន​ខុស​ប្រក្រតី និង​​សាក​ថ្ម​យូរ​ជាង​ធម្មតា។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​ថា​ឧបករណ៍​របស់​ពួក​គេ​មាន​ស្រក​ថ្ម​អស់​ជាង​ ៥០% ក្នុង​ពេល​មិន​ដល់​៣០នាទី ហើយ​​ការ​ប្រើ​ប្រាស់​ធម្មតា​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ស្រក​ថ្ម​អស់​ប្រមាណ ៥%។

បញ្ហា​នេះ​ទំនង​ជា​កើត​មាន​ទាក់ទង​នឹង Software ដោយ​សារ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​សង្កេត​ឃើញ​ថា​ថ្ម​របស់​ពួក​គេ​នៅ​កម្រិត​ខ្ពស់​រយៈពេល​យូរ​ទើប​ស្រុក​ចុះ ហើយ​ពេល​បិទ/បើក​ទូរសព្ទ​ឡើង​វិញ​ឃើញ​ថ្ម​ឡើង​ខុស​ពី​ធម្មតា។

បញ្ហា​នេះ​​ហាក់​ដូច​ជា​កើត​មាន​ឡើង​លើ​ iPhone ស៊េរី​ចាស់ៗ​ច្រើន​ជាង​គេ មាន​ដូច​ជា iPhone XS, iPhone 7, iPhone 6s និង iPhone SE ជំនាន់​ទី​មួយ។ iPad Pro ស៊េរី ២០១៨ ដែល​ដំណើរ​ការ​ iPadOS 14.2 ក៏​ដូច​ជា​មាន​បញ្ហា​នេះ​ដែរ។

​​​​​គួរ​ដឹង​ថា​ iOS 14.2 និង iPad 14.2 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុង​ក្រោយ​បង្អស់ ដែល​បាន​នាំ​មក​នូវ​​ចំណុច​​ថ្មីៗ​ដូច​ជា​​ការ​បន្ថែម Emoji ថ្មី, មុខងារ AirPods Optimized Battery Charging, មុខងារ People Detection និង​ផ្ទាំង​រូបភាព​ថ្មី​ជា​ដើម៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់