• 2020-12-04 02:35:05
  • ព័ត៌មាន

Toyota Mirai ថ្មី ចាក់អ៊ីដ្រូហ្សែនមួយពេញ ជិះបានចម្ងាយ ៦៥០គ.ម

  • 2020-12-04 02:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតក្រុមហ៊ុន Toyota បានប្រកាសចេញនូវលក្ខណៈពិសេសលម្អិត សម្រាប់រថយន្ត Mirai ស៊េរីឆ្នាំ២០២១ ដែលដំណើរការអ៊ីដ្រូហ្សែន ជាផ្លូវការ។

Toyota Mirai ថ្មីនេះប្រើប្រាស់គ្រោងឆ្អឹង GA-L Platform ដែលអនុញ្ញាតឲ្យ Toyota បានផ្លាស់ប្តូរទីតាំងនៃបន្ទះអ៊ីដ្រូហ្សែនរបស់វាពីបាតក្រោមកាប៊ីន ទៅផ្នែកខាងមុខនៃរថយន្ត។ ការធ្វើបែបនេះជួយឲ្យរថយន្ត Mirai ជំនាន់ទី២ មានតុល្យភាពសាក់ស៊ីប្រសើរជាងមុន ខណៈផ្តល់នូវកន្លែងធំទូលាយក្នុងកាប៊ីនទៀតផង។

មិនតែប៉ុណ្ណោះ គ្រោងឆ្អឹងថ្មីនេះអាចឲ្យ Toyota ប្រើធុងសម្រាប់ផ្ទុកអ៊ីដ្រូហ្សែនដ៏ទៅ ៣គ្រឿងឯណោះ។ ធុងដែលរៀបជាអក្សរ “T” ថ្មី នេះអាចផ្ទុកអ៊ីដ្រូហ្សែនបានរហូតដល់ទៅ ៥,៦គីឡូក្រាម ខណៈជំនាន់មុនបានតែ ៤,៦គីឡូក្រាមប៉ុណ្ណោះ។

Toyota Mirai ឆ្នាំ២០២១ មានកម្លាំង ១៨០សេះ ហើយមានចម្ងាយបើកបរប្រហែល ៦៥០គីឡូម៉ែត្រ នៅពេលចាក់អ៊ីដ្រូហ្សែនមួយពេញធុង ខណៈជំនាន់មុនបានតែ ៥០០គីឡូម៉ែត្រប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ Toyota មិនទាន់បានប្រកាសតម្លៃរបស់វានោះទេ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី