• 2020-12-02 04:41:59
  • ព័ត៌មាន

តេស្ត​ផ្ទាល់ៗ​! ល្បឿន 5G​ លើ​ស្មាតហ្វូន​មួយ​នេះ

  • 2020-12-02 04:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុម​ការងារ​បច្ចេកវិទ្យា​ Gizguide ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​បាន​សាក​ល្បង​ធ្វើ​តេស្ត​ល្បឿន 5G ​ប្រភេទ Global Network ​ដែល​មាន​អង់តែន​តំឡើង​រួច​រាល់​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ។

​ស្មាតហ្វូន​ដែល​យក​មក​ធ្វើ​តេស្ត​ល្បឿន​គឺ​ម៉ូឌែល ​X50 Pro ​របស់​ក្រុមហ៊ុន realme ​ដែល​បាន​ចរាចរណ៍​លក់​លើ​ទីផ្សារ​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២០។ ​ចុច​ទី​នេះ អាន​លក្ខណៈ​សម្បតិ​លើ realme X50 Pro ៖

​ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖ ​

តាមរយៈព័ត៌មានផ្លូវការបានឲ្យ​ដឹងថា realme X50 Pro ម៉ូឌែលនេះ មានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើAntutu មានដល់ទៅជាង ៦០ម៉ឺន​ពិន្ទុ ជាមួយនឹងកម្រិត refresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung Super AMOLED គឺជាជម្រើសល្អបំផុត​សម្រាប់​អតិថិជនដែលមានតម្រូវការ​ខ្ពស់ ចំពោះបទពិសោធន៍អេក្រង់។

ក្រៅពីនេះ នៅមានបំពាក់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម ៣នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ​ ១០០នាទី និងអាចលេងហ្គេមបាន ១ម៉ោង២០នាទី៕

អត្ថបទ៖ រក្សា

មតិយោបល់