• 2020-12-02 04:13:30
  • ព័ត៌មាន

កម្មវិធី Master Chef និង The Voice នៅប្រទេសមួយនេះ ត្រូវបាន Hacker វាយប្រហារ!

  • 2020-12-02 04:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Microsoft បានធ្វើការណែនាំក្រុមហ៊ុននានាឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារជំរិតទារប្រាក់ (Ransomware) ដែលគេឱ្យឈ្មោះថា DoppelPaymer។ មិនយូរប៉ុន្មានផងកាលពីចុងសប្ដាហ៍នេះក៏មានការលេចធ្លាយថា ក្រុមហ៊ុន Endemol Shine Group របស់ប្រទេសហូឡង់ត្រូវបានវាយប្រហារ ហើយព័ត៌មានមួយចំនួនត្រូវបានចែកចាយនៅក្នុងគេហទំព័រសម្រាប់ផ្សព្វផ្សាយព័ត៌មានបែកធ្លាយ។

ទោះបីជាក្រុមហ៊ុន Endemol Shine មិនទាន់បានបញ្ជាក់ពីចំនួនទឹកលុយដែលជនអនាមិកបានទាមទារក៏ដោយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យាបានប៉ាន់ប្រមាណថា អាចដល់រាប់លានដុល្លារឯណោះ ព្រោះក្រុមជនអនាមិកនេះបានទាមទារឱ្យក្រុមហ៊ុនផលិតប្រេង PEMEX របស់ប្រទេសម៉ិកស៊ីកូ បង់ទឹកប្រាក់ចំនួន ៤.៩លានដុល្លារ ទាក់ទងនឹងការវាយប្រហារស្រដៀងគ្នានេះដែរ។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានប្រាប់ឱ្យដឹងថា ព័ត៌មានមួយចំនួនរបស់បុគ្គលិក និងព័ត៌មានដែលទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានទាញយក។

គួរបញ្ចាក់ផងដែរថា ក្រៅពីក្រុមហ៊ុនធំៗទាំងពីរខាងលើ នេះ ពួកគេក៏បានវាយប្រហារទៅលើក្រុមហ៊ុនល្បីៗផ្សេងៗទៀតដូចជា ក្រុមហ៊ុន Digital Management Inc. ដែលជាក្រុមហ៊ុនដៃគូមួយរបស់ NASA សហរដ្ឋអាមេរិក, សាកលវិទ្យាល័យ Newcastle និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតនិងប្រព័ន្ធបណ្ដាញ Bretagne Télécom របស់ប្រទេសបារាំងផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់