- 2020-11-27 07:51:28
- ព័ត៌មាន
ស្មានមិនដល់ អតិថិជននៅខ្មែរច្រើនសន្ធឹក សម្រុកកក់ទិញ iPhone 12 Pro Max ពីហាងនេះ
- 2020-11-27 07:51:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ អតិថិជននៅខ្មែរច្រើនសន្ធឹក សម្រុកកក់ទិញ iPhone 12 Pro Max ពីហាងនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន Bluetronics បានប្រគល់នូវទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតគឺ iPhone 12 ចំនួនដល់ទៅ ១៥០ គ្រឿងដល់អតិថិជនរបស់ខ្លួន បន្ទាប់ពីពួកគាត់បានបញ្ជាទិញ (Pre-Order) ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ដែលនេះជាចំនួននៃការបញ្ជាទិញដ៏ច្រើនបំផុត បើប្រៀបធៀបជាមួយដៃគូដទៃទៀត។
សូមបញ្ជាក់ថា ហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បានបើកឱ្យអតិថិជនធ្វើការបញ្ជាទិញ (Pre-Order) នូវ iPhone ម៉ូដែលចុងក្រោយបំផុតគឺស៊េរី iPhone 12 ចាប់តាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក។ ស្របពេលជាមួយនឹងការបញ្ជាទិញនេះ អតិថិជនក៏ទទួលបានការថែមជូនយ៉ាងពិសេសដែលទទួលបាន ទូរទស្សន៍ ៣២អ៊ីញ តម្លៃ 149$ មួយគ្រឿង, អាំងប៉ាវ 50$ និងជាពិសេសនោះគឺការបង់រំលស់ដោយគ្មានការប្រាក់។ បែបនេះហើយទើបធ្វើឱ្យ Bluetronics ទទួលបានការគាំទ្រ និងបញ្ជាទិញទូរស័ព្ទ iPhone ស៊េរីថ្មីយ៉ាងច្រើនពីសំណាក់អតិថិជន។
លោក Tin ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Mobile World Group ប្រចាំប្រទេសកម្ពុជា ព្រមទាំងជាថ្នាក់ដឹកនាំរបស់ហាង Bluetronics បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលបានគាំទ្រ ហើយលោកក៏បានសន្យាថានឹងខិតខំប្រែងដើម្បីបន្តផ្ដល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងធានានូវគុណភាព និងតម្លៃនូវរាល់ការជាវទំនិញពីហាង Bluetronics មិនថាតែផលិតផល iPhone នោះទេសូម្បីតែ Oppo, Vivo, Samsung, realme លោកធានាជូននៅតម្លៃមិនថ្លៃជាងទីផ្សារ បើប្រៀបធៀបជាមួយបណ្ដាហាងដ៏ទៃទៀត មិនតែប៉ុណ្ណោះអតិថិជននៅតែបន្តបានប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Bluetronics។
គួររំឭកផងដែរថារាល់ការទិញទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ និងគ្រឿងសម្ភារៈផ្ទះបាយទាំងអស់នៅហាង Bluetronics អតិថិជនទាំងអស់នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖
បង់រំលស់ការប្រាក់ 0% មិនបាច់កក់មុនឯកសារងាយៗលឿនរហ័ស
ផលិតផលសុទ្ធពីក្រុមហ៊ុន 100%
គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវ
ប្តូរថ្មីជូនវិញក្នុងរយៈពេល 30 ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរស័ព្ទដៃ (ខណៈដែលហាងដទៃផ្ដល់ការប្ដូរថ្មីជូនវិញត្រឹមតែរយៈពេល 7 ថ្ងៃតែប៉ុណ្ណោះ)
ផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ
#សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗសូមទំនាក់ទំនងតាមលេខទូរសព្ទ៖ 0977 900 200 ឬចុច Like ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/bluetronics.official។
#សម្រាប់ការទិញ online សូមចូលទៅកាន់៖ www.bluetronics.com
#ចង់ដឹងពីអាសយដ្ឋានគ្រប់សាខាទាំងអស់របស់ Bluetronics សូមចុចតំណនេះ៖https://www.bluetronics.com/store៕