• 2020-11-27 03:30:33
  • ផលិតផលថ្មី

Xiaomi លេងខ្លាំង យកកាមេរ៉ា 108MP ជំនាន់ថ្មីរបស់ Samsung ដាក់លើទូរសព្ទតម្លៃ ២០០ដុល្លារ

  • 2020-11-27 03:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi Note ជា​ត្រកូល​ស្មាតហ្វូន​ដ៏​ជោគជ័យ​មួយ​ដែល Xiaomi បាន​បង្កើត​ ហើយ​​ពេល​នេះ Xiaomi បាន​បន្ថែម​សេវា​ 5G ទៅ​លើ​ត្រកូល​​ Redmi Note ជា​ផ្លូវ​ការ​ជា​មួយ​ស្មាតហ្វូន​ Redmi Note 9 Pro 5G និង Redmi Note 9 5G។

Redmi Note 9 Pro G មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 750G និង​មាន​ប្រើ​​ Modem X52។ វា​មាន​ប្រើ​ប្រាស់​អង្គ​ផ្ទុក​ប្រភេទ UFS 2.2 ដែល Xiaomi និយាយ​ថា​មាន​ល្បឿន​លឿន​ជាង UFS 2.1 ពីរ​ដង។

អេក្រង់​របស់ Redmi Note 9 Pro 5G មាន​បំពាក់​​អេក្រង់​​ទំហំ ៦,៦៧អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p+ ជា​មួយ Refresh Rate 120Hz ដែល​អាច​ប្រែ​ប្រួល​ចន្លោះ​ពី 30Hz ទៅ 120Hz ដោយ​ស្វ័យប្រវត្តិ។ កញ្ចក់​មុខ​និង​ក្រោយ​មាន​ការពារ​ដោយ Gorilla Glass 5 ផង​ដែរ។

កាមេរ៉ា​ជា​ចំណុច​លេច​ធ្លោ​មួយ​លើ Redmi Note 9 Pro 5G ដោយ​កាមេរ៉ា​មេ​វា​មាន​ទំហំ 108MP ជា​កាមេរ៉ា ISCOCELL HM2 ជំនាន់​ថ្មី​របស់​ Samsung ដែល​មាន​ Sensor ទំហំ 1/1.52”។ ដោយ​គួប​ផ្សំ​ជា​មួយ​នឹង​មុខងារ Dual Native ISO និង​មុខងារ​ថត​ពេល​យប់​ថ្មី ស្មាតហ្វូន​នេះ​អាច​ផលិត​រូបភាព​បាន​ប្រសើរ​ជាង​មុន​នៅ​ទី​ងងឹត។

កាមេរ៉ា​ខាង​ក្រោយ​ក៏​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា Ultrawide ទំហំ ៨MP (ថត​រូប​ភាព​ទំហំ ១២០ដឺក្រេ), កាមេរ៉ា​ Macro ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។ វា​មិន​មាន​កាមេរ៉ា Telephoto នោះ​ទេ ប៉ុន្តែ​កាមេរ៉ា​មេ​អាច​ធ្វើ​ការ​ថត​ Zoom ដោយ​មិន​បាត់បង់​គុណភាព​រូប​បាន​ 3X។

ស្មាតហ្វូន​ថ្មី​នេះ​មាន​បំពាក់​ថ្ម​ទំហំ ៤៨២០mAh ដែល​អាច​សាក​ថ្ម​ពី ០% ទៅ ១០០% ក្នុង​ពេល​ត្រឹម ៥៨​នាទី ​ជា​មួយ​បច្ចេកវិទ្យា​​សាក​ថ្ម​កម្លាំង ៣៣វ៉ាត់។

Redmi Note 9 Pro 5G មាន​តម្លៃ​ចាប់​ពី​​ប្រមាណ ២៤៣​ដុល្លារ សម្រាប់​ប្រភេទ RAM 6GB/អង្គ​ផ្ទុក 128GB, តម្លៃ​ប្រមាណ ២៧៤​ដុល្លារ ​សម្រាប់​ប្រភេទ RAM 8GB/អង្គ​ផ្ទុក 128GB និង​មាន​តម្លៃ​ប្រមាណ​ សម្រាប់​ប្រភេទ RAM 8GB/អង្គ​ផ្ទុក 256GB ដែល​នឹង​លក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់