• 2020-11-27 02:42:37
  • ព័ត៌មាន

Hyundai ត្រៀមចេញលក់ឡាន SUV ខ្នាតតូចថ្មីឈ្មោះដូចពាក្យខ្មែរ "បាយ័ន” តម្លៃធូរជាង Kona

  • 2020-11-27 02:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai បាន​ឲ្យ​តម្រុយ​អំពី​រថយន្ត SUV ខ្នាត​តូច​ថ្មី​សម្រាប់​ចេញ​លក់​លើ​ទីផ្សារ​អឺរ៉ុប​នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០២១​ ដែល​វា​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត Hyundai Kona។

រថយន្ត​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា Hyundai Bayon ដែល​​ក្រុមហ៊ុន​បាន​​​លើក​ឡើង​ថា​ឈ្មោះ​នេះ​គឺ​មាន​ប្រភព​ចេញ​ពី​ទីក្រុង​ Beyonne ​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​បារាំង។ ព័ត៌មាន​បន្ថែម​ទៀត​ក្រុមហ៊ុន Hyundai នឹង​បង្ហាញ​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

យ៉ាងណាក្ដី​គេ​រំពឹង​ថា​រថយន្ត Hyundai Bayon អាច​នឹង​មាន​លក្ខណៈ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​រថយន្ត ​ម៉ូដែល​ i20 ដោយ​សារ​រថយន្ត​នេះ​មាន​ទំហំ​តូច​ជាង​រថយន្ត Kona។ រថយន្ត​ Hyundai i20 មាន​ប្រវែង​​សរុប​ ៤០៤០​ម.ម ដែល​ប្រើ​ម៉ាស៊ីន​ ១,២លីត្រ ផលិត​កម្លាំង​បាន​ ៨៣សេះ និង​មាន​ជម្រើស​ម៉ាស៊ីន Turbo ៣ស៊ីឡាំង​កម្លាំង ៩៩សេះ ឬ​ជម្រើស​ម៉ាស៊ីន Hybrid កម្លាំង ១១៨សេះ​ផង​ដែរ៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់