• 2020-11-17 01:25:50
  • ហាងឆេងផលិតផល

Honda Scoopy 2020 លក់មួយទឹកតម្លៃក្បែរ ២ពាន់ដុល្លារ

  • 2020-11-17 01:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Scoopy-i ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅលើ​ទឹក​ដី​ថៃ ដោយមានការឌីហ្សាញថ្មីជា​ច្រើន​ខុសពី​ស៊េរី​មុនៗ។

ម៉ូតូ​ប្រភេទ​លេខ​អូតូ​នេះ ដែល​ពេញ​និយមនៅកម្ពុជានៅ​តែ​ប្រើប្រាស់​ម៉ាស៊ីនកម្លាំង ១១០សេសេដដែលប្រភេទ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់ ចំណុះ​ប្រេង ៤ លីត្រ ទម្ងន់ ៩៨ គីឡូក្រាម ប្រើហ្វ្រាំងមុខប្រភេទ​ថាស ហ្វ្រាំង​ក្រោយ ប្រភេទ​​ស្បែក។

សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា Scoopy-i ស៊េរី ២០២០ តាមប្រភពពីហាងនៅម្ដុំគិរីរម្យមាន​លក់​មួយ​ទឹក​តម្លៃ​ចន្លោះ​ពី ១ ៨៥០ដុល្លារ ទៅ ២ ០០០ដុល្លារ តាម​ស្ថាន​ភាព​ម៉ូតូ​ជាក់​ស្ដែង។ ចំណែក​តម្លៃ​ថ្មី​ពេល​មាន​លក់​នៅលើទីផ្សាកម្ពុជាកន្លង​មក​មាន​តម្លៃ​ប្រមាណជា ២ ៣៥០ដុល្លារ។

ដោយឡែក Scoopy-iស៊េរី ២០២១ សម្រាប់ទីផ្សារប្រទេសថៃក្រុមហ៊ុន Honda បាន​ប្រកាស​ចេញ​លក់​ស៊េរី​ថ្មីនេះ ជាមួយនឹងការអាប់ដេតស្រដៀងគ្នាទៅនឹងរបស់ឥណ្ឌូនេស៊ីដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់