• 2020-11-14 04:47:17
  • ផលិតផលថ្មី

គន្លឹះសំខាន់ៗ 5 យ៉ាងមុនជ្រើសរើសទិញទូរស័ព្ទដែលមានតម្លៃខ្ទង់ $300 !

  • 2020-11-14 04:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ពេលទិញទូរស័ព្ទ តើអ្វីដែលអ្នកសង្កេត ឬសម្លឹងមុនគេបង្អស់? ហើយប្រសិនបើមានប្រាក់ប្រមាណខ្ទង់ $300 តើគួរជ្រើសរើសយកស្មាតហ្វូនមួយណា?

ជាការពិតណាស់ សម្រាប់មនុស្សភាគច្រើន ពិសេសនៅទីផ្សារកម្ពុជាវិញគឺចាប់អារម្មណ៍ទៅលើភាពស្រស់ស្អាតនៃរូបរាង និងកាមេរ៉ាមុនគេពេលចាប់កាន់ទូរស័ព្ទ។ រីឯមុខងារ និងបច្ចេកវិទ្យាផ្សេងៗទៀតគឺទុកមួយឡែកសិន។

តួយ៉ាង បើងាកមកមើលពីទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាវិញ គឺកំពុងតែមានសន្ទុះខ្លាំងក្លាមែនទែន និងដេញស៊េរីគ្រប់ម៉ូដែលគ្រប់រដូវកាលតែម្តង។

ជាក់ស្តែងដូចក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដ៏ល្បីល្បាញលើសកលលោក ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានឈរលើលំដាប់ថ្នាក់លេខ2 កាលពីឆមាសទី2 និងឈរលំដាប់ថ្នាក់លេខ1 កាលពីឆមាសទី3 ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2019 ទៀតផង។

យ៉ាងណាមិញ បើតាមចាំបានកាលពីអំឡុងពាក់កណ្តាលខែតុលា OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនស៊េរី A គឺ OPPO A93 ដែលជាស្មាតហ្វូនល្បីល្បាញខ្លាំងនៅក្នុងបណ្តាប្រទេសជាច្រើនដូចជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងប្រទេសកម្ពុជា។

ចឹងហើយមានឆ្ងល់អត់! តើហេតុផលទាំង 5 យ៉ាងអ្វីខ្លះទើប OPPO A93 អាចឆក់យកការគាំទ្រពីអ្នកប្រើប្រាស់ច្រើនយ៉ាងនេះ?

ហេតុផលទី 1: OPPO A93 មានអេក្រង់ភ្លោះមុខ 6.43 អ៊ីញជាមួយនឹងកម្រិតបង្ហាញ Super AMOLED FHD+ ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់។

ហេតុផលទី 2: បំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទីឯណ្ណោះ។

ហេតុផលទី 3: រីឯកាមេរ៉ាវិញ OPPO A93 បំពាក់មក Camera AI 6 Portrait ដំបូងគេបង្អស់ ដែលរួមបញ្ចូលជាមួយមុខងារដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode។ ហើយបើបង្វែរមកកាមេរ៉ាមុខបែបទម្លុះជាមួយទំហំ 16MP+ 2MP អាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ មុខងារពិសេស និងមានតែមួយគត់លើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមុខងារ AI Ultra Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចនៅលើផ្ទៃមុខ។

ហេតុផលទី 4: ចំណែកឯរូបរាងឌីហ្សាញមកគឺលេចធ្លោស៊ីគ្នាជាមួយនឹងកាមេរ៉ា ដែលមានកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g ជាមួយនឹងគែមកោងងាយស្រួលចាប់កាន់ ដាក់ក្នុងកាបូប ឬហោបៅ។

ហេតុផលទី 5: អ្វីដែលកាន់តែពិសេស OPPO A93 មានទាំងសមត្ថភាព មុខងារ និងបច្ចេកវិទ្យាកប់ខ្លាំង លេងហ្គេមរលូនជាមួយនឹង Mobile Legend, PUBG, League of Legend ជាមួយនឹងបន្ទះឈីប MediaTek HelioP95 គួបផ្សំជាមួយនឹង RAM 8GB + ROM 128GB តម្លៃត្រឹមតែ $309 តែប៉ុណ្ណោះ។ រកណាបានទៀត?

ទាំងនេះអស់ហើយទើបស្មាតហ្វូន A ស៊េរី OPPO A93 មានសន្ទុះគាំទ្រខ្លាំងក្លាយ៉ាងភ្លូកទឹក ភ្លូកដី រហូតដល់ពេលនេះ។ តោះ! អ្នកណាខ្លះមិនទាន់មាន OPPO A93 កាន់ក្នុងដៃ? តម្លៃត្រឹមតែ $309 ពិសេសលើសពីពិសេសជាមួយនឹងកាដូគាប់ចិត្តរួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ចាំអង្កាល់ទៀត? ជិតដល់ថ្ងៃណូអែល និងឆ្លងឆ្នាំហើយ តោះទិញ OPPO A93 ធ្វើជាកាដូជូនខ្លួនឯង អ្នកមានគុណ ឬមនុស្សជាទីស្រលាញ់ទាំងអស់គ្នា!

មតិយោបល់