• 2020-11-13 08:00:00
  • ព័ត៌មាន

ក្រុមហ៊ុនមួយថា Play Store ជាជម្រកកម្មវិធីមេរោគលើទូរសព្ទ Android!

  • 2020-11-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមលទ្ធផលស្រាវជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលពីមុនលោកអ្នកធ្លាប់ស្គាល់ថាជាក្រុមហ៊ុន Symantec គឺជាក្រុមហ៊ុនដ៏ល្បីផ្នែកផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធីដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។

ក្នុងការស្រាវជ្រាវនេះ ក្រុមហ៊ុនបានចំណាយរយៈពេល៤ខែ គឺចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ ៣៤លាន ដែលបានបញ្ចូលទៅក្នុងទូរសព្ទចំនួន ១២លាន។ បើតាមការស្រាវជ្រាវនេះ មានកម្មវិធីចំនួនពី ១០% ទៅ ២៤% ដែលវាអាស្រ័យទៅតាមប្រភេទរបស់កម្មវិធី គឺជាកម្មវិធីដែលមានមេរោគ ឬជាកម្មវិធីដែលមិនមានសារៈប្រយោជន៍ដូចដែលគេបានផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវក៏បានធ្វើការប្រៀបធៀបការទាញយកកម្មវិធីពី Play Store ជាមួយនិងការទាញយកពីប្រភពផ្សេងៗទៀតដូចជាតាមរយៈ គេហទំព័រ, file sharing, instant message និង package installers ជាដើម ហើយគេបានរកឃើញថា កម្មវិធីដែលមានមេរោគចំនួន ៦៧% គឺជាកម្មវិធីដែលទាញយកពី Play Store៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់