- 2020-11-12 03:32:39
- ព័ត៌មាន
ខំ៣ឆ្នាំមិនអត់ប្រយោជន៍ទេ! ឈីប M1 ធ្វើឲ្យកុំព្យូទ័រតម្លៃ ១ពាន់ដុល្លារ ខ្លាំងជាងតម្លៃ ៣ពាន់ដុល្លារ
- 2020-11-12 03:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំ៣ឆ្នាំមិនអត់ប្រយោជន៍ទេ! ឈីប M1 ធ្វើឲ្យកុំព្យូទ័រតម្លៃ ១ពាន់ដុល្លារ ខ្លាំងជាងតម្លៃ ៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Apple បានបង្ហាញចេញ MacBook Air, MacBook Pro និង Mac mini ដំបូងគេដែលមានប្រើឈីប M1 ជាឈីបដែលផលិតដោយ Apple ផ្ទាល់ និងជាឈីបដែលក្រុមហ៊ុនសម្ងំផលិតអស់រយៈពេល ៣ឆ្នាំមកហើយ។
ពេលនេះការធ្វើតេស្ត Benchmark លើបន្ទះឈីបថ្មី បានចាប់ផ្ដើមលេចចេញលើវិបសាយ Geekbench ដែលបង្ហាញកាន់តែច្បាស់អំពីសមត្ថភាពដ៏អស្ចារ្យរបស់វា។
ឈីប M1 ដែលប្រើប្រាស់លើ MacBook Air មាន RAM ទំហំ ៨GB អាចទទួលបានពិន្ទុ ១៦៨៧ សម្រាប់កិច្ចការ Single-Core និងបាន ៧៤៣៣ពិន្ទុ សម្រាប់កិច្ចការ Multi-Core។ ផ្អែកតាម Benchmark បង្ហាញដែរថាឈីប M1 គឺមានល្បឿនរត់ 3.2GHz។
ពេលប្រៀបធៀបនឹងផលិតផល Mac ដទៃទៀត សមត្ថភាព Single-Core របស់ MacBook Air ថ្មី គឺមានភាពប្រសើរជាង Mac មួយចំនួនទៀត ហើយសមត្ថភាព Multi-Core អាចយកឈ្នះ MacBook Pro 16-inch ស៊េរីឆ្នាំ ២០១៩ ថែមទៀតផង។ MacBook Pro 16-inch សមត្ថភាពខ្លាំងជាងគេដែលមានតម្លៃប្រមាណ ៣ពាន់ដុល្លារ មានពិន្ទុ Single-Core ត្រឹម ១០៩៦ និង Multi-Core ត្រឹម ៦៨៧០ ប៉ុណ្ណោះ។
ត្បិតថាឈីប M1 មានកម្លាំងខ្លាំងជាង MacBook Pro 16-inch លើការតេស្ត CPU ប៉ុន្តែ MacBook Pro ទំនងជាមានសមត្ថភាពខ្លាំងជាងលើផ្នែកមួយចំនួនទៀតដូចជាលើ GPU ជាដើម ដោយសារ MacBook Pro មាន GPU ដែលខ្លាំងក្លាជាង៕