• 2020-11-06 03:02:06
  • ព័ត៌មាន

Bentley នឹងឈប់ឲ្យឡានរបស់ខ្លួនចាក់សាំង នៅឆ្នាំ២០៣០

  • 2020-11-06 03:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bentley បានបង្ហាញមហិច្ឆតាដ៏មុតមាំរបស់ពួកគេ ដើម្បីក្លាយជាអ្នកដឹកនាំ នៃយានយន្តប្រណីតប្រកបដោយនិរន្តរភាព។

នៅក្រោមផែនការមួយ Bentley បានប្រកាសថា នឹងផលិតតែរថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ ២០២៦។ បន្ទាប់មកទៀត រថយន្ត Plug-in Hybrid នឹងត្រូវបោះបង់ចោល ហើយ Bentley នឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០ តែម្តង។

វាគឺជាការផ្លាស់ប្តូរដ៏ធំមួយ ដោយសារតែ Bentley គឺជាអ្នកផលិតម៉ាស៊ីនសាំងទំហំ ១២ស៊ីឡាំង ធំជាងគេបំផុតនៅលើពិភពលោក ហើយពួកវានឹងត្រូវបញ្ឈប់ជាស្ថាពរក្នុងរយៈពេលតិចជាងមួយទសវត្ស។

គួរឲ្យដឹងថា Bentley នឹងចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះនឹងចេញរថយន្ត Plug-in Hybrid ចំនួន ២ ម៉ូដែលនៅឆ្នាំបន្ទាប់ទៀត៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់