- 2020-10-28 02:33:25
- ហាងឆេងផលិតផល
iPhone 12 Pro Max ទំហំ 512GB ដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរតម្លៃក្បែរ ២ពាន់ដុល្លារ
- 2020-10-28 02:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 12 Pro Max ទំហំ 512GB ដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរតម្លៃក្បែរ ២ពាន់ដុល្លារ
ចន្លោះមិនឃើញ
iPhone 12 និង 12Pro បានមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ រួចហើយជាមួយនិងការកុម្ម៉ង់ទិញជាច្រើននៅតាមហាង។
នៅមិនទាន់ស្ងាត់ឡើយថ្ងៃនេះនៅតាមហាងក៏នៅមានអ្នកកុម្ម៉ង់ទិញជាច្រើន។ តែដោយឡែកសម្រាប់ម៉ូដែល iPhone 12 Pro Max នៅមិនទាន់បានមកដល់ទីផ្សារប្រទេសកម្ពុជាឡើយ។ បើទោះបីជាមានការរង់ចាំ និងតម្លៃក្បែរ ២ពាន់ដុល្លារ សម្រាប់ iPhone 12 Pro Max ទំហំ 512GB នៅមានអ្នកកក់ជាច្រើននៅតាមហាង។
ខាងក្រោមនេះជាតម្លៃ iPhone 12 ដែលកំពុងទទួលការកុម្ម៉ង់ទិញនៅតាមហាង៖
iPhone 12 Pro Max
iPhone 12 Pro Max ទំហំ 128GB មានតម្លៃខ្ទង់ ១ ៤១៩ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ៥៧៩ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។
iPhone 12 Pro
iPhone 12 Proទំហំ 128GB មានតម្លៃខ្ទង់ ១ ២៤៩ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ៣៤៩ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ១ ៥៤៩ដុល្លារ។
iPhone 12 Mini
iPhone 12 Mini ទំហំ 64GB មានតម្លៃខ្ទង់ ៩៨៩ដុល្លារ។ ទំហំ 128GB មានតម្លៃខ្ទង់ ១ ០៤៩ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ១៥៩ដុល្លារ។
តម្លៃនេះសម្រាប់ប្រភេទ Sim1+E-sim របស់អាមេរិក ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី ២០ ខែ វិច្ឆិកា ២០២០។
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង 3Plus។