• 2020-10-23 04:02:14
  • ព័ត៌មាន

Mate 40 Pro ជាប់លេខ១ ទាំងកាមេរ៉ាក្រោយ និងកាមេរ៉ាមុខ

  • 2020-10-23 04:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 40 Pro ទើប​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​អាច​ឡើង​ឈរ​លើ​តំណែង​លេខ​មួយ​ខាង​ផ្នែក​ផលិត​រូបភាព/វីដេអូ​លើ​តារាង​ DxOMark ទាំង​ផ្នែក​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ។

សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​ Mate 40 Pro អាច​ទទួល​បាន​ពិន្ទុ​សរុប​ ១៣៦​ពិន្ទុ យក​ឈ្នះ Xiaomi Mi 10 Ultra ដែល​មាន​ចំនួន ១៣៣​ពិន្ទុ។ សម្រាប់​ការ​ថត​រូបភាព​សន្លឹក​ Mate 40 Pro ទទួល​បាន​ ១៤០​ពិន្ទុ, សមត្ថភាព Zoom ទទួល​បាន​ ៨៨​ពិន្ទុ និង​ការ​ថត​វីដេអូ​ទទួល​បាន​ ១១៦​ពិន្ទុ។

រូបភាពថតចេញពីកាមេរ៉ាមេ
រូបភាពប្រភេទ Zoom
រូបភាពប្រភេទ Ultrawide

ចំពោះ​កាមេរ៉ា​ខាង​មុខ​វិញ Mate 40 Pro ទទួល​បាន​ ១១០​ពិន្ទុ​សម្រាប់​ការ​ថត​រូប​ភាព​សន្លឹក​ និង​ទទួល​បាន​ចំនួន ៩៦​ពិន្ទុ​សម្រាប់​ការ​ផលិត​វីដេអូ ដែល​សរុប​ពិន្ទុ​ជា​រួម​គឺ​​មាន​ចំនួន ១០៤​ពិន្ទុ​ ​នាំ​មុខ​ Huawei P40 Pro ចំនួន​មួយ​ពិន្ទុ៕

រូបភាព Selfie
រូបភាព Selfie

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់